ភ្នំពេញ ៖ សាកសពបុរសម្នាក់អណ្តែតតាមទន្លេមេគង្គ មកជាប់នឹងច្រាំងទន្លេមុខបួន បង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤ នឹង ៥៥នាទីល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សភាពសាកសពខាងលើ ជាសពមនុស្សប្រុស តែនូវមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយទេ ។ ភិនភាគ សម្បុរស ស្លៀកខោខ្លីត្រឹមជង្គង់ មានសាក់នៅស្មារស្តាំ នឹង សាក់ជើងឆ្វេង។

យោងតាមប្រភពព័ត៏មានបានអោយដឹងថា គាត់បានប្រទះឃើញសាកសពអណ្តែត នៅក្បែរចំណុចផែជិតនឹង ស្ពានជ្រោយចង្វារ ។ ភ្លាមៗ គាត់ធ្វើការរាយការណ៏ទៅសមត្ថកិច្ចមូលដ្ឋាន អោយចុះមកទីតាំងខាងលើ ។ ប៉ុន្តែដោយសារតែទឹកហូរខ្លាំង ក៏អណ្តែតមកដល់ច្រាំង ក្បែរនិង ច្រាំងទន្លមុខបួន ទើបសមត្ថកិច្ចធ្វើការស្រង់យកមកលើច្រាំង ដើម្បីប្រគល់ជូនមន្រ្តីជំនាញដើម្បីត្រួតពិនិត្យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកធ្វើការត្រួតពិនិត្យសាកសព នៅទីតាំងកើតហេតុខាងលើ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.