បើតាមការចុះផ្សាយរបស់គេហទំព័រ Allkpop តារាសម្ដែង និង ជាតារាចម្រៀងក្រុម Girl Generation កញ្ញា Soo Young នឹងសម្ដែងនៅក្នុងភាពយន្ត Accidental Country Diary ជាមួយនឹង Jang Geun Suk។

មុននេះ Jang Geun Suk បានប្រកាសចូលរួមសម្ដែងរឿងភាគឱ្យ Kakao TV ក្រោយមកពោលគឺនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ Soo Young បានប្រកាសចូលរួមសម្ដែងជាតួឯកស្រីក្នុងរឿងនេះ។

ភាពយន្តភាគ Accidental Country ជារឿងភាគថតតាម ប្រលោមលោកលើវែបសាយដែលមានចំណងជើងដូចគ្នា បរិយាយពី គ្រូពេទ្យសត្វម្នាក់បានជួបនឹងប៉ូលិសស្រីម្នាក់នៅជនបទ។ ដោយរឿងនេះ Jang Geun Suk សម្ដែងជា គ្រូពេទ្យសត្វឈ្មោះ Han Ji Yool ចំណែក Soo Young សម្ដែងជាប៉ូលិសស្រីឈ្មោះ Ahn Ja Young។

Telegram-Troryorng
Share.