ទោះ​ជា​បច្ចុប្បន្ន​ជំងឺកូវីដ​-១៩ នៅ​តែ​បន្ត​ឆ្លង​រីករាយ​ដាល​​នៅ​ក្នុង​ពិភពលោក​ដែល​ធ្វើ​ឱ្យ​ស្ទើ​គ្រប់​វិស័យ​បាន​ជាប់​គាំង ឬ​មិន​អាច​ពង្រីក​ខ្លួន​ទៅ​មុខ​បាន​យ៉ាង​រលូន​។ ក្នុង​នោះ​វិស័យ​សិល្បៈ​ពិសេស​ ភាពយន្ត​ខ្នាតធំ​បាន​នៅ​ទ្រឹង​តែ​ម្ដង​ព្រោះ​តែ​រោងភាពយន្ត​នានា​ត្រូវ​បាន​បិទ​ដំណើរ​ការ​ដើម្បី​ចូលរួម​ទប់​ស្កាត់​ ការ​ចម្លង​និង​រីករាលដាល​នៃ​ជំងឺ​នេះ​។ ដូច្នេះ​ដើម្បី​រំលឹក​ដល់​ភាពយន្ត​ខ្មែរ ដែល​ធ្លាប់​ល្បីល្បាញ​កាល​ពី​គ្រា​កន្លង​ៗ​មក​ ត្រយង​សូម​លើក​យក​ភាពយន្ត​ប្រាំ​បួន​រឿង​ដែល​ដឹក​នាំ​ដោយ​បុរស​សាច់​ដុំ​ ចាន់ណា រូណាន ក្នុង​នោះ​រួម​មាន​៖​

១-រឿង ខ្លាចអី?សើចតើ! ផលិតនៅឆ្នាំ2012
២-រឿង បេសកកម្មស៉ីម2 ផលិតនៅឆ្នាំ 2013
៣-រឿង 7ថ្ងៃ ផលិតនៅឆ្នាំ 2014
៤-រឿង ក្រមុំ31 កំលោះ52 ផលិតនៅឆ្នាំ 2015
៥-រឿង កំណត់ហេតុនាងនាថ ផលិតនៅឆ្នាំ 2016
៦-រឿង សសរកន្លោង ផលិតនៅឆ្នាំ 2017
៧-រឿង ឯណាខ្មោច? ផលិតនៅឆ្នាំ 2018
៨-រឿង កុំងាកក្រោយ ផលិតនៅឆ្នាំ 2019
៩-រឿង សំណើច652km ផលិតនៅឆ្នាំ 2021 (ជួបគ្នាពេលចប់កូវីត)

យោងតាម​រយៈ​ការ​ឆ្លើយឆ្លង​សារ​អេឡិច​ត្រូនិក​ជាមួយ​នឹង​ លោក​ ចាន់​ណា រ៉ូណាន់​ ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា​ រឿង​ភាគ​ច្រើន​ដែល​លោក​ផលិត​ មាន​រឿង​ខ្លះ​ជា​រឿង​កំប្លែង រឿង​ខ្លះ​ជា​រឿង​កំប្លែង​លាយ​​ខ្មោច​ ដោយ​សារ​តែ​ចំំណង់​ចំណូល​ចិត្ត​ចូលចិត្ត​ផលិត​រឿង​បែប​នេះ​ ម្យ៉ាង​ដើម្បី​តម្រូវ​តាម​ទីផ្សារផង​ និង​កុំ​ឱ្យ​ខុស​ពី​ការ​ណែនាំ​របស់​ក្រសួង​ដែល​ហាម​មិន​ឱ្យ​ អ្នក​ខ្សោយ​បេះដូង​ មនុស្ស​មាន​អាយុ​ ១៨​ឆ្នាំ​ ឬ​ ១៦​ឆ្នាំ​ចូល​ទស្សនា​។​

លោក រ៉ូណាន់​ ចាន់​ណា​ បាន​ឱ្យ​ដឹង​​ដែរ​ថា​រឿង​ទី៩ «​សំណើច​៦៥២km» បាន​ថត​ចប់​សព្វ​គ្រប់​ហើយ​ នៅ​សល់​ការ​កែ​តម្រូវ​តិច​តួច​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​ទាន់​អាច​បញ្ចាំង​បាន​ព្រោះ​តែ​បញ្ហា​កូវីដ​-១៩ ដែល​ធ្វើ​ឱ្យ​រឿង​ដែល​ចំណាយ​ខ្ទង់​ផលិត​រហូត​ដល់​ទៅ​ ១២​ម៉ឺន​ដុល្លារ​មួយ​នេះ​ ត្រូវ​នៅ​ជាប់​គាំង នៅ​មិន​អាចដាក់​បញ្ចាំង​បាន​​ដូច​ការ​គ្រោង​​ទុក​។

Telegram-Troryorng
Share.