បាត់ដំបង÷ យុវជនម្នាក់ ដោយទ្រាំនឹងជំងឺប្រចាំកាយ ឈឺក្បាលខ្លាំងមិនបាន ក៏សម្រេចចិត្តបញ្ចប់ជីវិតដោយអារ ក ខ្លួនឯងស្លាប់ ទាំងព្រឹកនាម៉ោងជាង៦:០០នាទី ថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុចក្រុមទី០៦ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

យុវជនរងគ្រោះមានឈ្មោះ ណាន ភា ហៅ រ៉ាយុត អាយុ១៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយជីដូនឈ្មោះអ៊ួង ផល្លី នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ តាមលោកយាយ អ៊ួង ផល្លី បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះជាចៅរបស់គាត់ធ្លាប់ចងកសម្លាប់ខ្លួនម្តងរួចមកហើយកាលពីដើមឆ្នាំ២០២៣ ប៉ុន្តែត្រូវបានដឹកនាំយកទៅសង្គ្រោះទាន់ដោយសារជម្ងឺឈឺក្បាលខ្លាំងស្ទើរទ្រាំមិនបាន រហូតដល់វេលាម៉ោងប្រហែល០៥:៣០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះស្រាប់តែចៅរបស់គាត់បានធ្វើសកម្មភាពយកកាំបិតអារ ក បញ្ចប់ជីវិតខ្លួនឯងម្តងទៀតក៏សម្រេចតែម្តង។

ឋិតតាមការពិនិត្យជាក់ស្តែងសមត្ថកិច្ចក៏ដូចក្រុមគ្រូពេទ្យបានសន្និដ្ឋានថា សពរបស់ជនរងគ្រោះបានស្លាប់ដោយសារធ្វើអត្តឃាតអារកខ្លួនឯងពិតប្រាកដមែន៕

អត្ថបទ៖​ ដំបងក្រញូង

Share.