ដើម្បីផ្ដល់កិត្តិយស និងលើកទឹកចិត្តដល់ក្រុមកីឡករទូក ង និងកីឡាករ បាល់ទាត់ខេត្តកំពង់ចាម ដែលខិតខំដណ្តើមបានជ័យលាភីលេខ១ ជូនខេត្តកំពង់ចាម រដ្ឋបាលខេត្ត កំពង់ចាម នឹងរៀប ចំពិធី​ដង្ហែរ​ក្បួន​ក្នុងក្រុងកំពង់ចាម អបអរសាទរដល់ក្រុមកីឡាករទូក ង និងកីឡាករ បាល់​ទាត់​ខេត្ត​កំពង់​ចា។

ពិធី​ដង្ហែរ​ក្បួនអបអរនេះ នឹង​ធ្វើ​ឡើង​នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០នាទី ចេញ​ដំណើរ ពីសា​លាខេត្តកំពង់ចាម បត់តាមផ្លូវត្រសក់ផ្អែម ឆ្ពោះទៅរង្វង់មូលជ័យវរ្ម័នទី៧ បន្ត​ទៅវេទិ​កាអុំទូក តាម ផ្លូវមាត់ទន្លេរហូតដល់មុខវត្តដីដុះ បត់តាមរង្វង់មូលនាងគង្ហីង ឆ្ពោះ​មក​គល់​ស្ពានគីហ្សូណា បន្តតាមផ្លូវ ព្រះមុនីវង្ស, ផ្លូវជាតិលេខ ៧ចាស់ និង​បញ្ចប់​នៅ​វិមាន​ឯក​រាជ្យ​ខេត្ត​កំពង់​ចាម។

ដើម្បី​អោយ​កម្មវិធី​នេះ​ប្រព្រឹត្តិទៅដោយ​រលូន​ រដ្ឋបាលខេត្តកមពង់ចាម បាន​ណែនាំ​ដល់​លោក​អភិបាលនៃគណ:អភិបាលក្រុម​កំពង់​ចាម​ ដូច​ខាង​ក្រោម៖

១-ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវនៃការដង្ហែរក្បួន សំអាតអនាម័យ មុខ​គេហដ្ឋាន អាគារសាធារណៈ ឯកជន និងដោតទង់ជាតិគ្រប់គេហដ្ឋាន។

២-បំផុសឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនៃការដង្ហែរក្បួន ចេញមកឈរ​ទទួល​អបអរ​សាទរ​ក្បួន​ដង្ហែរឆ្លងកាត់មុខគេហដ្ឋានរៀងៗខ្លួន។

៣-សហការជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត រៀបចំក្បួនរថយ័ន្តដង្ហែរ ដោយក្នុងមួយមន្ទីរ- អង្គភាព រថយន្តចំនួន ០១គ្រឿង។

៤-សហការជាមួយ ស្នងការដ្ឋាននគរបាខេត្ត និងបញ្ហាការកងរាជអាវុធហត្ថខេត្ត រៀបចំ ការពារសន្តិសុខ សណ្ដាប់ធ្នាប់តាមដងផ្លូវដង្ហែរក្បួន ពិសេសសម្រួលចរាចរណ៍ដល់ការ ដង្ហែរក្បួន។

គួរ​បញ្ជាក់ថា ក្រុម​បាល់ទាត់​ មន្ទីរ អយក ខេត្តកំពង់ចាម ក្លាយជាម្ចាស់ជើងឯក នៃពាន​រង្វាន់​សម្តេច​អគ្គម​ហាសេ​នាប​តីតេ​ជោ ហ៊ុន សែន ( Hun Sen Cup) ថ្នាក់​ខេត្ត លើកទី១៧ ឆ្នាំ ២០២៣-២០២៤ ក្រោយយកឈ្នះត្បូងឃ្មុំ ក្នុងលទ្ធផល ២-០ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ពហុកីឡដ្ឋានជាតិ។

ដោយ​ឡែក​សម្រាប់ការប្រណាំងទូ ង ក្នុង​ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ម្ចាស់ជើងឯកគូពិសេសខ្នាតអន្តជាតិ ចំណុះ៧៥នាក់ គឺបានទៅលើកទូកង ដែល​មក​ពីស្រុកកងមាស ខេត្តកំពង់ចាម មានឈ្នះថា មហាទន្សាយតេជោសែនជ័យ ទទួល​បាន​ចំណាត់​ថ្នាក់លេខ១ ទូទាំងប្រទេស៕​

Share.