ភ្នំពេញ÷កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅកានប៉ុស្ដ ដើម្បីធ្វើការសាកសួ ក្រោយពីទទួលពាក្យបណ្ដឹងថា មានបុរសម្នាក់បានគាស់សោរចូលបន្ទប់ខ្លួន ហើយបានរើកកាយអីវ៉ាន់ រ៉ាយប៉ាយពេញបន្ទប់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពីពីម្ចាស់បន្ទប់បានឱ្យដឹងថា នៅមុនកើតហេតុខ្លួនបានចេញពីបន្ទប់ហើយចាក់សោរ មកលេងខាងមុខ ស្រាប់តែត្រឡប់ទៅវិញឃើញមានស្បែកជើងមួយគូនៅខាងមុខបន្ទប់ ក៏ដើរទៅមើលស្រាប់តែឃើញបុរសម្នាក់ មិនដែលស្គាល់សោះកំពុងរើកកាយអីវ៉ាន់ខ្លួន រ៉ាយប៉ាយពេញបន្ទប់ ក៏ស្រែកឆោឡោឡើងបង្ករការភ្ញាក់ផ្អើលដល់អ្នកជិតខាង ជួយចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្ដង់។

ក្រោយពីឃាត់ខ្លួនបានបុរសជាជនសង្ស័យខាងលើ បានឆ្លើយបដិសេដថា ខ្លួនមិនបានចូលលួចអីវ៉ាន់គេនោះទេ គ្រាន់តែជ្រកភ្លៀងចាំពូមកយកតែប៉ុននោះ ទោះយ៉ាងណាកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសរូបនោះ យកទៅធ្វើការសាកសួរនៅប៉ុស្ដ នឹងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ តាតុងសែនជ័យ

Share.