យោង​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​ Mnet ក្នុង​កម្មវិធី​ «TMI News» បាន​បង្ហើប​​ឱ្យ​ដឹង​ពី​តម្លៃ​ផ្សាយ​ពាណិជ្ជកម្ម​របស់​តារា​ស្រី​ Grade A អ្នក​នាង​ Song Hye Kyo មាន​តម្លៃ​ប្រហែល​ជា​ ៩០០​លាន​វ៉ុន​ ប្រមាណ​ជា​ ៧៨៨,១៨៧ដុល្លារ​។

ឆ្នាំ​នេះ​តម្លៃ​​ថត​ផ្សាយ​ពាណិជ្ជកម្ម​របស់​ Song Hye Kyo ចំនួន​៤​ មាន​តម្លៃ​ប្រហាក់​ប្រហែល​៣.៦​ពាន់​លាន់​វ៉ុន​ (​ប្រមាណ​៣,១៥២,៥៨៥ដុល្លារ​)​។

Song Hye Kyo ​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នៅ​តែ​មាន​ភាព​ល្បីល្បាញ​និង​ប្រជាប្រិយភាព​ព្រោះ​ក្រែម​ BB ដែល​មាន​ Song Hye Kyo ថត​ផ្សាយ​ពាណិជ្ជកម្ម​ លក់​ដាច់​រហូត​​ខ្លាំង​មាន​ការ​កុម្មង់​រហូត​ដល់​ទៅ​១​លាន​ ខណៈ​ដែល​ក្រែម​លាប​មាត់​ដែល​ ហាន់​ ជីអ៊ុន​ ប្រើប្រាស់​លក់​ដាច់​បាន​ជាង​១៦០,០០០​ដើម​ ត្រឹម​តែ​រយៈ​ពេល​១​ខែ​។

យោង​តាម​ TMI NEWS ដដែល​​ ​បាន​ធ្វើ​ការ​វិភាគ​ឃើញ​ថា​មួយ​ផុស​ផ្សាយ​ពាណិជ្ជកម្ម​របស់ ហាន់ ជីអ៊ុន​ នៅ​លើ​គណនី​ Instagram របស់​អ្នក​នាង​មាន​តម្លៃ​ប្រមាណ​ ៤៧៧,៩០០ ដុល្លារ​។

សូម​បញ្ជាក់​ថា​ Song Hye Kyo ហៅ​ ហាន់​ ជីអ៊ុន​ គឺជា​តារា​សំណព្វចិត្ត​របស់​អ្នក​ទស្សនា​ ចាប់​តាំង​ពី​រឿង​ «Full House» ឬ «បំណុល​ផ្ទះជំពាក​់​ស្នេហ៍​» សម្ដែង​ជា​តារា​ចម្រៀង​រូប​សង្ហា​ លោក Rain ​ដោយ​​ក្រោយ​ៗ​មក​ទៀត​រឿង​ភាគ​ដែល​តារា​ស្រី​រូប​នេះ​សម្ដែង​រមែង​ចាក់​ចំបេះដូង​អ្នក​ទស្សនា​ ដូច​ជា​រឿងស្នេហ៍​កម្សត់​ស្រក់​ទឹកភ្នែក​​«និទាឃរដូវ​ក្នុង​បេះដូង»​ សម្ដែង​ជា​មួយ​នឹង​ Song Seung Hoon និង​ ចុង​ក្រោយ​រឿង​ដែល​ល្បីល្បាញ​ខ្លាំង​កាល​ពី​ឆ្នាំ​២០១៦ ​​រឿង​ «Descendants of the Sun» ឬ​ «ម្ចាស់​ព្រះអាទិត្យ​» ចាប់​គូ​ជាមួយ​នឹង​ Song Joong Ki៕

Telegram-Troryorng
Share.