បាត់ដំបង៖ យុវជនម្នាក់តខ្សែភ្លើង នឹងបើកចរន្តភ្លើងសាកចុះឡើងៗ ភ្លេចខ្លួនបានឆក់ស្លាប់ខ្លួនឯងមួយរំពេច នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឋិតនៅក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា យុវជនរងគ្រោះឈ្មោះដោក រ៉ាវីត អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិរំចេក៤ ក្រុងបាត់ដំបង មុនពេលជួបហេតុជនរងគ្រោះ ជាមួយនឹងដៃគូម្នាក់ទៀតបានទៅតទឹក និងភ្លើងឲ្យម្នាស់ផ្ទះជួលមួយកន្លែងក្នុងភូមិ សង្កាត់កន្លែងកើតហេតុខាងលើ ដោយយុវជនជាជនរងគ្រោះជាអ្នកតភ្លើង ដោយតខ្សែ និងដោះដូរកុងទ័រចាស់ផ្លាស់ថ្មី ពេលកំពុងតបានបិត និងបើកភ្លើងសាកចុះឡើងៗ ភ្លាមនោះជនរងគ្រោះភ្លេចគិតមួយគ្រាបានលូកដៃចាប់ខ្សែទំនងនឹកស្មានថាបានបិតចរន្តហើយរួចក៏ឆក់រើខ្លួនមិនរួចស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយការសាកសួររបស់សមត្ថកិច្ចជំនាញ ជុំវិញករណីនេះបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តភ្លើងពិតប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យសាច់ញាតិដើម្បីរៀបចំពិធីសាសនាតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.