ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ត្រូវបាន ជនដៃដល់ជាសង្សារសម្លាប់ដោយខ្ទប់ផ្លូវដង្ហើម រួចលើកយកទៅចងព្យួរកនៅក្នុងបន្ទប់ រួចគេចខ្លួនបាត់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់ជួលលេខ៣៧ ជាន់ទី១ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីពិនិត្យកោសល្យវិច័យរួចឃើញថា ជនដៃដល់ខ្ទប់ផ្លូវដង្ហើម បណ្តាលឱ្យស្លាប់ រួចលើកសពនារីរងគ្រោះចងព្យួរកជាក្រោយ ។

សពនារីរងគ្រោះមានឈ្មោះ សុឹម រ៉ាឌី អាយុ១៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានម្តាយឈ្មោះ លុំ តាំងយី ហៅយូ អាយុ៤៣ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនស្រីតែម្នាក់នេះ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ខាងក្រោយផ្ទះកើតហេតុ មានស្រុកកំណើតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ចំណែកបុរសសង្សារ ជាឃាតករ មានឈ្មោះ សុផា អាយុជាង២១ឆ្នាំ មុខរបរ កម្មកររោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ (ក្រោយសម្លាប់នារីរងគ្រោះហើយ បានគេចខ្លួនបាត់ ) ។

ករណីឃាតកម្មខាងលើ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យកោសល្យវិច័យ នារីរងគ្រោះត្រូវបានឃាតករខ្ទប់ផ្លូវដង្ហើម ច្រមុះ មាត់ បណ្តាលឱ្យស្លាប់ រួចលើកសពយកទៅចងព្យួរក ជាក្រោយ ។

ក្រោយពិនិត្យរួច នៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃដដែល សពនារីរងគ្រោះ ដោយសារស្ថានភាពគ្រួសារ លំបាក បានស្នើរសុំរថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដើម្បីដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.