ក្លិបបាល់ទាត់វិសាខា នឹង​ត្រូវ​បើក​ទ្វាកីឡដ្ឋានព្រីនស៍ ដើម្បី​ទទួល​ក្រុម​បឹងកេត ក្នុង​ជំនួបជុំ​ទី២ សប្ដាហ៍ទី១៣ នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 នៅ​ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៦:០០នាទីល្ងាច។

មុន​ជំនួប​មក​ដល់​លោក មាស ចាន់ណា បាន​បង្ហាញ​ចំណាប់​អារម្មណ៍​បន្ទាប់​ពី​ត្រូវ​បាន​តែង​តាំង​ជា​គ្រូបង្គោល​ថ្មី​របស់​ក្លិប​បាល់ទាត់​វិសាខា​ថា៖ «ខ្ញុំសប្បាយចិត្ត ដែល​ថ្នាក់ដឹកនាំផ្ដល់​សេចក្ដី​ទុកចិត្ត​កាន់​តំណែង​ជា​គ្រូ​បង្វឹក​នេះ បើ​ទោះ​ជា​យើង​មាន​ឱកាសរៀប​ចំរយ:​ពេល​ខ្លី​មែន ប៉ុន្តែ​យើង​សង្ឃឹម​ថាភាព​យល់ដឹង​របស់​កីឡាករ នឹង​ប្រសើរ​ជាង​មុន​ ច្បាស់​លាស់»។

លោក​បន្ត​ថា៖ «យើង​មាន​ពេល​ ៤ថ្ងៃទាក់ទង់​ទៅ​ហ្នឹង​ស្ទាយ​លេង រួម​ជា​មួយ​ការការពារ ក៏ដូច​ជា​ប្រយុទ្ធ អឺចឹង​យើង​សង្ឃឹម​ថាឆ្លងកាត់​ការហ្វឹក​ហាត់​ថ្ងៃ និង​សល់ ២ពេល​ទៀតសម្រាប់​ហ្វឹក​ហាត់ ថ្ងៃ​ប្រសើរជាង​ម្សិល​មិញ។ សម្រាប់​ការ​រៀប​ចំ​រយ:​ពេល​មួយអាទិត្យ និង​បាន​ប្រសើរ​ច្រើននៅ​ពេល​ប្រកួត​ក្នុង​ទឹក​ដី​ខ្លួន ទល់​ជា​មួយ​បឹង​កេត»។

លោក​បាន​បន្ថែម​ថា៖ ចំពោះ​ខ្ញុំ​យល់​ថា​ធនធាន​កីឡាករ​នៅ​ឆ្នាំនេះ​ល្អ​ច្រើន។ អ្វី​ដែល​ខ្ញុំ​រំពឹង​នោះ​គឺ​យើង​មាន​កីឡាករ​ដែល​លឿង​ៗ និង​មាន​គុណ​ភាព​ម្នាក់ៗល្អ​ច្រើន មួយ​វិញ​ទៀតពួក​គាត់​មាន​អត​ចរិក​ការ​រស់​នៅ ការ​លេងគឺ​មាន​វិន័យ​ល្អ ដូច​នេះ​ពួល​គាត់​នឹង​ជួយ​ក្រុមឲ្យ​មាន​លទ្ធផល​ល្អជាង​មុន។

លោក​បាន​បន្ថែម​ថា៖«អ្វី​ដែល​ជា​ការ​ត្រៀមគឺ​យើង​បាន​ត្រៀម​ច្រើន​​​ដើម្បី​ប្រកួត​តែ​ម្ដងដោយ​សារ​ពួក​គាត់​សុទញធសឹង​តែ​ជា​កិឡាករជម្រើសជាតិ និងកីឡាករ​អាជីព ដូច​នេះ​ពួក​គាត់​ឆាប់​យប់​ច្រើន​ ​ការ​ហ្វឹក​ហាត់​នៅ​ថ្ងៃ​ល្អប្រសើរ​ជាង​ម្សិល​មិញ ហើយ​នៅ​ថ្ងៃ​ស្ងែក​និង​កាន់​តែ​ប្រើសើរ ដូច្នេះ​យើង​មាន​ភាព​ជឿជាក់​ច្រើន​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ដី​ខ្លួន​ឯង»។

លោក មាស ចាន់ណា ថា៖ «ក្ដី​រំពឹក​របស់​ខ្ញុំ​នៅ​ការ​ប្រកួតជា​មួយ​បឹង​កេត គឺ​ជា​ការប្រកួត​ដ៏​ជក់​ចិត្ត ហើយ​អ្នក​គាំទ្រ​ដែល​មក​ទស្សនា​ផ្ទាល់​និង​តាម​ផ្ទះនិង​មាន​ភាព​សម្បាយ​រីក​រាយ​ជា​មួយ​ការ​ប្រកួត​មួយ​នេះ។ ដូច​នេះ​សម្រាប់​ហ្វេន​របស់​ក្រុម​ទាំង២ ក៏​ដូច​ជា​វិសាខា សូម​មក​គាំទ្រ​ទាំង​គ្នាអ្នក​ទាំង​អស់​គ្នា​នេះ​ហើយ​គឺ​ជា​កីឡាករ​ទាំ១១ ដែល​មក​ជួយ​ក្រុម​ឲ្យ​មាន​ឆន្ទ:​លេង និង​ការ​ប្រមូល​អារម្មណ៍​កាន់​តែ​ខ្លាំង»។

រំលឹកថា ក្លិបបាល់ទាត់វិសាខា បានប្រកាសតែងតាំងលោក មាស ចាន់ណា ជាគ្រូបង្គោលថ្មី ដើម្បី​ជំនួស​កៅអីរបស់លោក Simon McMenemy នារសៀលកាល​ពីថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ ដើម្បី​ត្រៀម​សម្រាប់ពានរង្វាន់នាៗដូចជាលីគកំពូលកម្ពុជាដែល​កំពុង​មាន​ការ​ប្រកួត និង ពាន​រង្វាន់ Hun Sen Cup នា​ពេល​ខាង​មុខ៕​​​​​​​​​​​​​​

Share.