ប្រទេសតួកគី៖ កក្រើកពិភពបាល់ទាត់នៅរាត្រីថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោយលោក Faruk Koca ប្រធាន ក្លិបបាល់ទាត់ MKE Ankaragücü ដាល់មួយដៃស្តាំចូល មុខអាជ្ញាកណ្ដាលបន្ទាប់ពីក្រុមរបស់លោកប្រកួត ត្រឹមស្មើគ្នានៅសប្ដាហ៍ទី៥ នៃពានរង្វាន់បាល់ទាត់លីគកំពូលនៃប្រទេសតួកគី Süper Lig រដូវកាលឆ្នាំ ២០២៣-២៤។

គេឃើញថា ក្រោយលោក Halil Umut Meler ដែលជាមន្ត្រីអាជ្ញាកណ្តាលកាត់ក្តីនោះ បន្ទាប់ពីត្រូវបានលោក Faruk Koca វាយ១ដៃហើយ ព្រមទាំងត្រូវបានអ្នកអ្នកគាំទ្រថែម១ជើងចំមុខថែមទៀតផង (យោងតាមវីដេអូ)។

ក្លិបMKE Ankaragücü បានប្រកួតស្មើគ្នា ១-១ ជាមួយ Çaykur Rizespor នៅកីឡដ្ឋាន Eryaman Stadyumu ក្នុងទីក្រុង Ankara។

មិនទាន់មានព័ត៌មានច្បាស់ការណ៍ពីមូលហេតុដែលលោក Faruk Koca ចូលទៅវាយអាជ្ញាកណ្តាល នោះឡើយ តែបើឡេកទៅចាប់អារម្មណ៍ពីលទ្ធផលវិញឃើញថាក្រុម Ankaragucu ដែលជាក្លិបរបស់លោក Faruk Koca មិនបរាជ័យនោះឡើយ ពោលគឺការប្រកួតបញ្ជប់ដោយលទ្ធផល ១-១។

សូមជម្រាប់ថាលោក Halil Umut Meler ជនជាតិតួកគី បច្ចប្បន្នមានវ័យ៣៧ឆ្នាំ ហើយលោកគឺជាមន្ត្រីអាជ្ញាកណ្តាលកម្រឹតអន្តជាតិ ឬហៅថា FIFA លោកបានចូលបម្រើការងារ ក្នុងវិស័យជាអាជ្ញាកណ្តាលផ្នែកបាល់ទាត់នេះ តាំងពីឆ្នាំ២០១៣ មកម្លេះ៕

Share.