ភ្នំពេញក្រោន បាន​យក​ឈ្នះវិសាខា ក្នុង​លទ្ធផល ៣-១ នៃ​ពាន​រង្វាន់​លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣-២៤ សម្រាប់​ការ​ប្រកួត​សប្តាហ៍ទី១៤ នៅ​ថ្ងៃ​ទី១៨ ខែធ្នូ​នេះ ក្នុងកីឡដ្ឋាន ស្មាត អអេសអិន គឺជា​ក្រុម​តែ​មួយ​ដែល​អាច​យក​ឈ្នះគូប្រកួត​នៅ​លើ​ទឹក​ដីខ្លួនឯង។

ដោយ​ឡែក​សម្រាប់​ក្រុម ៤ផ្សេងទៀត បាន​បរាជ័យ​ក្នុងទឹក​ដីរបស់​ខ្លួន មាន​លទ្ធផលប្រកួតថ្ងៃទី១៧ ធ្នូ សប្តាហ៍ទី១៤៖

-សុខសែនជ័យ ០-៦ បឹងកេត នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ
-ណាហ្គាវើលដ៍ ២-៣ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ

លទ្ធផលប្រកួត​ថ្ងៃទី១៦ ធ្នូ សប្ដាហ៍ទី១៤៖

-អង្គរថាយហ្គឺរ ១-៧ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប
-កងយោធពលខេមរភូមិន្ទ ២-៤​​ ព្រៃវែង នៅកីឡដ្ឋានស្តាតចាស់៕

Share.