កាល​ពីរសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជាអគ្គលេខាធិ​ការ​សហព័ន្ធ​កីឡាបាល់ទះកម្ពុជា តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា​បាន​ ។

ក្នុង​ជំនួប​ប្រជុំ​ដែល​ដឹក​នាំដោយ​លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ជាមួយមន្ត្រីសហព័ន្ធកីឡាបាល់ទះកម្ពុជា​បាន​ពិភាក្សា​លើ​ពង្រាង​ផែន​ការ​ងា​រ​ឆ្នាំ២០២៤ មាន​ដូច​ខាង​ក្រោម៖​

១. ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាបាល់ទះតេជោលីគ Techo Cambodia Volleyball League រដូវកាលទី១
២. រៀបចំបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទះឆ្នេរខ្សាច់កម្រិត “គ”
៣. ពានរង្វាន់ប្រចាំភូមិភាគ
៤. ចូលរួមពានរង្វាន់កម្រិតអន្តរជាតិផ្សេងៗ
៥. ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ២០២៤
៦. ពានរង្វាន់សម្តេចក្រឡាហោម ឆ្នាំ២០២៤
៧. ពង្រឹកកិច្ចការងាររដ្ឋបាល

គួរ​បញ្ជាក់ថា កាល​ពី​ពេល​ថ្មី​នេះ សហព័ន្ធកីឡានាល់ទះកម្ពុជា បាន​បញ្ចប់​ការ​រៀប​ចំ​ពានរង្វាន់​កីឡា​បាល់​ទះ​សម្តេច​ក្រឡាហោម ឆ្នាំ​២០២៣​ ដោយ​​រក​ម្ចាស់​ជើងឯក គឺ​ក្រុម​​ក្រសួង​មហាផ្ទៃ (ខ) ក្រុម​ជើងឯករង​រដ្ឋបាលរាជធានី​ភ្នំពេញ ​ចំណាត់ថ្នាក់​លេខ​៣ ក្រុម​​បញ្ជាការដ្ឋាន​អង្គរក្ស៕​​

Share.