កីឡាករ Youssef Ezzejjari Lhasnaoui សញ្ជាតិអេស្ប៉ាញ ដែល​ជា​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​ក្លិប​បាល់ទាត់​វិសាខា បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី១ របស់​ខ្លួន​ក្នុង​ការ​បង្ហាញ​លើក​ដំបូង​ឱ្យ​វិសាខា ក្នុង​ជំនួប​ទល់​និង​ភ្នំពេញក្រោន នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leaguer 2023/24 ​សម្រាប់​ សប្ដាហ៍ទី១៤ នារាត្រី​ថ្ងៃទី១៨ ធ្នូ នៅ​ក្នុង​កីឡដ្ឋាន ស្មាត អអេសអិន។

គ្រាប់​បាល់ទី១ របស់ Youssef Ezzejjari Lhasnaoui រក​បាន​នៅ​នាទីទី៦៨ ខណ: ៣គ្រាប់​របស់​ភ្នំពេញ​ក្រោន រក​បាន​ដោយ​កីឡាករ Shimizu Shintaro នៅនាទីទី ២៨និង៣៦ និង ១គ្រាប់​ទៀត​រកបាន​ដោយ​កីឡាករ Andres Nieto នៅនាទីទី៥៣។ ចប់​ការ​ប្រកួត​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​វិសាខា ក្នុង​លទ្ធផល ៣-១។

គួរ​បញ្ជាក់ថា វិសាខា បាន​ប្រកាសចុះកិច្ចសន្យាជាមួយកីឡាករ Youssef Ezzejjari Lhasnaoui សញ្ជាតិ​អេ​ស្ប៉ាញ កាល​ពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ក្រប​ខណ្ឌ​ពានរង្វាន់ Cambodian Premier Leaguer 2023/24។ Youssef Ezzejjari មាន​វ័យ ៣០​ឆ្នាំ រូបគេ​​បាន​ចាប់​ផ្ដើម​អាជីព​ក្នុង​វិស័យ​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ២០១១ និង​ចូល​រួម​ជា​មួយ​ក្រុម Granollers នៅ​ឆ្នាំ២០១២ និង​ចុង​ក្រោម​ជាមួយ​ក្លិង Negeri Sembilan​ មុន​ចូល​រួម​ជា​មួយវិសាខា៕

Share.