ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នឹងព្យាយាមម្តងទៀតដើម្បីអនុម័តដំណោះស្រាយមួយដែលអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងកាលពីមុន ដើម្បីទទួលបានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។

ជម្លោះផ្នែកការទូតនៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងManhattan ដែលបណ្តាលឱ្យការពន្យារពេលបោះឆ្នោតម្តងទៀតកាលពីថ្ងៃពុធ សប្ដាហ៍នេះ បានប្រឆាំងទៅនឹងរូបភាពនៅខាងក្រោយស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្កាហ្សា ហើយចំនួនអ្នកស្លាប់បានកើនឡើង។

យោងតាមសេចក្តីព្រាងច្បាប់ ដែលផ្សព្វផ្សាយដោយសារព័ត៌មាន AFP បានឱ្យដឹងថា អេមីរ៉ាតអារ៉ាប់រួម កំពុងជួយដល់ធ្វើសេចក្តីព្រាងសេចក្ដីសម្រេច ស្ដីពីជម្លោះដែលបានថយចុះរួចហើយ ក្នុងការទទួលបានការសម្របសម្រួល។ អេមីរ៉ាតអារ៉ាប់រួមក៏បានអំពាវនាវឱ្យមាន «ការផ្អាកជាបន្ទាន់នៃអរិភាព ដើម្បីអនុញ្ញាតឱ្យមានការចូលប្រើប្រាស់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងគ្មានការរារាំង និងសម្រាប់ជំហានបន្ទាន់ឆ្ពោះទៅរកការបញ្ឈប់អរិភាពដោយចីរភាព»។

ឯកអគ្គរដ្ឋទូតរបស់ UAE លោក Lana Zaki Nusseibeh បាននិយាយថា «ផ្នែកការទូតត្រូវការពេលវេលា ខណៈប្រទេសនានា កំពុងចូលរួមផ្នែកការទូតក្នុងកម្រិតខ្ពស់បំផុត ដើម្បីឈានដល់ឯកសារមួយ ដែលនឹងមានផលប៉ះពាល់ជាមូលដ្ឋាន។ ប្រសិនបើរឿងនេះបរាជ័យ នោះយើងនឹងបន្តការព្យាយាម ខណៈមានការលំបាកច្រើន នៅលើមូលដ្ឋានសម្រាប់ក្រុមប្រឹក្សា»។

សមាជិកនៃក្រុមប្រឹក្សាដែលមានសមាជិកចំនួន ១៥នាក់បាននិងកំពុងពុះពាររកមធ្យោបាយដោះស្រាយជាច្រើនថ្ងៃ ដើម្បីស្វែងរកមូលដ្ឋានរួមលើសេចក្ដីសម្រេចរកដំណោះស្រាយ ដែលជាហេតុបណ្ដាលឱ្យមានការពន្យាពេលបោះឆ្នោតជាច្រើនដងចាប់តាំងពីថ្ងៃចន្ទ ដើមសប្ដាហ៍។

អ៊ីស្រាអែល ដែលគាំទ្រដោយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ដែលមានសិទ្ធិវេតូ បានប្រឆាំងនឹងពាក្យថា «បទឈប់បាញ់» ហើយក្រុងវ៉ាស៊ីនតោន បានប្រើសិទ្ធិវេតូ ចំនួន២ដង ដើម្បីរារាំងដំណោះស្រាយដែលប្រឆាំងដោយអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម»។ ខណៈប្រភព​ការទូត​មួយ​បាន​និយាយ​ថា ការ​ពន្យារ​ពេល​ចុង​ក្រោយ​នេះ ​គឺ​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក។

ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធថា នឹងមិនមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា រហូតដល់ការកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស។

សូមជម្រាបថា ជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានកើតឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សអស់ជាច្រើនម៉ឺននាក់ ហើយប្រទេសជាច្រើនបានព្រួយបារម្ភពីការកើតមានវិបត្តិមនុស្សធម៌ និងខ្លាចសង្រ្គាមនេះ ក្លាយជាសង្រ្គាមរុំារ៉ៃ៕

ប្រភព៖ CNA

Share.