ភ្នំពេញ​៖ ប្រជាពលរដ្ឋប្រទះឃើញសពស្រ្តីម្នាក់អណ្តែតទឹកទន្លេ បង្កឱ្យមានការភ្ញាក់ផ្អើល និងបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាន កាលវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុចភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្រ្តីខាងលើទាន់មិនស្គាល់អត្តសញ្ញាណទេ ក្រាន់តែដឹងថាមានអាយុប្រហែល ៣០ឆ្នាំ ពាក់អាវដៃវែងពណ៌ខ្មៅ ខោជើងវែងពណ៌ត្នោត សក់ខ្លីពណ៌ទង់ដែង។

តាមប្រភពពីប្រជាពលរដ្ឋ រស់នៅក្បែរនោះបានឱ្យដឹងថា គាត់ដើរទៅបត់ជើងនៅច្រាំងទន្លេ ក៏ប្រទះឃើញសព អណ្តែតក្នុងទឹកទន្លេ ហើយបានប្រាប់អ្នកជិតខាងជួយមើល និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យសពនៅកន្លែងកើតហេតុ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋានបានមកដល់ សហការជាមួយដមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើកោសល្យវិច្ច័យរួច ដោយបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយលង់ទឹក និងបានធ្វើកំណត់ហេតុ រួចដឹកសពយកទៅតំកល់ទុកនៅវត្តចាក់អង្រែក្រោម ព្រមទាងស្រាវជ្រាវស្វែងរកក្រុមគ្រួសារមកទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.