កណ្តាល ៖ ផ្លូវក្រាលកៅស៊ូ តាមមាត់ទន្លេមេគង្គ ត្រូវបានបាក់ស្រុត ធ្លាក់ទាំងផ្ទះចំនួន២ខ្នងចូលទៅក្នុងទន្លេ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចភូមិពាម ឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវក្រាលកៅស៊ូតាមមាត់ទន្លេ ឆ្លងកាត់ពីខេត្តកណ្តាល ទៅខេត្តកំពង់ចាម ហើយនៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចភូមិខាងលើ បានទទួលរងបាក់ស្រុត ធ្លាក់ទាំងផ្ទះពលរដ្ឋអស់ចំនួន២ខ្នង ចូលទៅក្នុងទន្លេ តែមិនបង្កឱ្យអ្នកណារងរបួស ព្រោះផ្ទះម្ចាស់ចាក់សោទុកចោល ។

ករណីបាក់ស្រុតផ្លូវមាត់ទន្លេខាងលើ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះអាជ្ញាធរចុះទៅពិនិត្យផលប៉ះពាល់ អ្នកដំណើរត្រូវឆ្លងកាត់ ទៅឃុំស្តៅ កងតាណឹង រកាអា កងមាស ខេត្តកំពង់ចាម សូមរកផ្លូវវាងសិន ខណៈស្ថានភាពផ្លូវនៅបន្តប្រេះ បាក់ស្រុត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.