ភ្នំពេញ៖ មនុស្ស៤នាក់ ត្រូវបានរកឃើញមានផ្ទុកវីរុសកូវិដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ក្រោយពីទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផលពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន៤ករណី ដែលបច្ចុប្បន្ននេះ អ្នកជំងឺទាំង៤នាក់ បានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តា ឡីស័កនៅតាមផ្ទះរាងៗខ្លួន។

ទន្ទឹមនឹងនេះ ប្រព័ន្ធតាមជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានកត់សម្គាល់ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ដោយតេសរហ៍សនៅក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនានាមានការកើនឡើង។ ហេតុនេះក្រសួងសុខាភិបាលឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីបង្ការនៅការចម្លងវីរុស បំប្លែងថ្មីនៃជំងឺកូវីដ-១៩ ៕

អត្ថបទ៖ សង្គម

Share.