ពោធិ៍សាត់ ៖ នគរបាលស្រុកតាលោសែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ និងជាច្រើននាក់ផ្សេងទៀតរត់គេចខ្លួន ព្រមទាំងដកហូតវត្ថុតាងម៉ូតូចំនួន 11គ្រឿង មាន់ទំនួន 2 ក្បាល ខណៈចុះបង្ក្រាបសង្វេនជល់មាន់មួយកន្លែង នៅចំណុចព្រៃមាន ស្ថិតក្នុងភូមិប្រហាល ឃុំតាលោ ស្រុកតាឡូសែនជ័យ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង 12:00 និង 35 នាទីរសៀលថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023។

ប្រភពព័ត៌មានពីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះទីមួយមានឈ្មោះ លីហាក់ភេទប្រុសអាយុ 65 ឆ្នាំ រស់នៅក្នុងភូមិខាងលើជាម្ចាស់សង្វេនផ្ទាល់ ទី 2 ឈ្មោះ អុង ងួន ភេទប្រុសអាយុ 63 ឆ្នាំរស់នៅក្នុងភូមិស្តុកប្រវឹក ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរីខេត្តបាត់ដំបងនិងទី 3 ឈ្មោះ ឆិន ខា ភេទប្រុសអាយុ 63 ឆ្នាំរស់នៅក្នុងភូមិស្រះគុយ ឃុំមុខរា ស្រុករុក្ខគីរីខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានមកថា ទីតាំងខាងលើកំពុងបើកលេងល្បែងជល់មាន់ភ្លាម កម្លាំងនគរបាលដឹកនាំដោយលោកអ៊ុលហៃអធិការនគរបាលស្រុកតាលោសែនជ័យ បាទចុះទៅបង្ក្រាបក្នុងនោះគាត់ខ្លួនបានជនសង្ស័យទាំងបីនាក់ខាងលើ។ ដោយដុតបំផ្លាញចោលសង្វេននៅនឹងកន្លែង ដកហូតម៉ូតូចំនួន 11 គ្រឿង មុនជល់ចំនួនពីរក្បាលនិងចង្ក្រានអង្គាសដាំទឹកមួយ។

ចំណែកជនសង្ស័យជាច្រើនអ្នកផ្សេងទៀតបានរត់គេចខ្លួនបាត់អស់តែម្ដង។ ចំពោះវត្ថុតាងទាំងអស់និងជនសង្ស័យចំនួន 3 នាក់ខាងលើបានបញ្ជូនមកអធិការដ្ឋានដើម្បីសួរនាំនិងបំពេញនីតិវិធី៕

អត្ថបទ៖ ពោធិ៍សាត់​

Share.