មន្ត្រីជាសិក្ខាកាម សរុបចំនួន ៦៥នាក់ ស្រី ៦នាក់ មកពីបណ្ដាសមាគមក្លិបកីឡាបាល់ទះ និង​មន្ទីរ​អប់រំ យុវជន និងកីឡា ២៥ រាជធានី-ខេត្ត ទទួលបាការ​បណ្ដុះ​បណ្ដាលវគ្គ អាជ្ញា​កណ្ដាល​កីឡា​បាល់​ទះឆ្នេរខ្សាច់កម្រិត (គ ឬ C) ឆ្នាំ២០២៤។

សហព័ន្ធកីឡាបាល់ទះកម្ពុជា កាល​ពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានរៀបចំបើក​វគ្គ​បណ្ដុះ​បណ្ដាល​អាជ្ញា​កណ្ដាលកីឡាបាល់ទះឆ្នេរខ្សាច់កម្រិត (គ ឬ C) ឆ្នាំ២០២៤ នៅ​សាល​ប្រជុំ​នាយក​ដ្ឋាន​អប់រំ​កាយ និងកីឡា ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ពិធី​បើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកីឡាបាល់ទះឆ្នេរខ្សាច់កម្រិត (គ ឬ C) ឆ្នាំ២០២៤ ក្រោម​អធិបតីភាព​លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ តំណាង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។

ក្នុង​នោះ​ផង​ដែរ​ក៏​មានការចូលរួមពី តំណាងនាយកដ្ឋានអប់រំកាយ និងកីឡា, តំណាងនាយកដ្ឋាន រៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា, អគ្គលេខាធិការរង និងជាគ្រូឧទ្ទេស សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា៕

Share.