លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជា​អនុប្រធាន​សហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​លើក​ឡើង​ថា៖ បាល់ទះឆ្នេរខ្សាច់ គឺ​ជាកីឡាមួយ​ប្រភេទ​ដែល​មាន​ប្រជាប្រិយ៍ និង​ជា​ប្រភេទ​កីឡា​ទេសចរណ៍ មានព្រឹត្តិការណ៍​ជា​ច្រើន​ផង​ដែរ។ សម្រាប់​ការ​ពង្រឹង​វិស័យ​មួយ​នេះ​ខ្ញុំ​គិត​ថា មិន​មាន​ភាព​​លំបាក់ទេ ប៉ុន្តែ​ធ្វ់​យ៉ាង​ណា​ឲ្យ​កីឡាករ​ជឿទុកចិត្តជា​មួយ​ថ្នាក់​ដឹក​នាំរបស់​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា។

លោក បាន​បន្ថែម​ថា ជាក់ស្ដែង​តាម​ប្រសាសន៍​របស់​ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧប​នាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធកីឡាបាល់ទះកម្ពុជា ចង់​ឲ្យ​មាន​ព្រឹត្តិកាណ៍​ប្រកួត​បាល់ទះ​ឆ្នរខ្សាច់​នេះ​កើក​ឡើង និង​មាន​ជាប្រចាំ​ជារៀង​រាល់​ឆ្នាំ ដូច​ក្នុង​បាល់តះ​ក្នុង​សាល​ដែរ។

លោក​បញ្ជាក់ថា នៅ​ឆ្នាំ២០២៤នេះ​ការ​ប្រកួត​ពាន​រង្វាន់បាល់ទះឆ្នេរខ្សាច់ត្រូវ​តែ​កើត​ឡើង​។ នេះ​ក៏​ជា​ការ​បើកឱកាស​ឱ្យកីឡាករ​ដែល​លេង​ក្រៅប្រព័ន្ធអាច​ចូល​រួម​លេង​ក្នុង​ពាន​នេះ​បាន​។ ដើម្បី​រៀប​ចំពានរង្វាន់​នេះ​បាន សហ​ព័ន្ធ​នឹង​ងាក​រក​វិស័យ​ឯកជន​ដើម្បី​វិនិយោគ​លើប្រភេទ​កីឡាបាល់ទះ​ឆ្នេរខ្សាច់​ និង​រៀប​ចំនៅ​តាម​បណ្ដាល​ខេត្ត​ដែល​មាន​ឆ្នេរ ដើម្បី​ផ្សារ​ភ្ជាប់​ជា​មួយ​វិស័យ​ទេសចរណ៍។

ស្ដាប់​ប្រសាសន៍របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជា​អនុប្រធាន​សហព័ន្ធកីឡាបាល់ទះកម្ពុជា៖

Share.