ភ្នំពេញ៖ នៅទីបំផុតសមត្ថកិច្ចបានវាយខ្នោះជនសង្ស័យម្នាក់ករណីយកបំពង់ដែកទីបវាយឱ្យអតីតប្រពន្ធបែកក្បាល ដោយសារខឹងនិងឈ្លោះប្រកែករឿងសុំទឹកផឹកតែអតីតប្រពន្ធមិនឱ្យ។ រឿងរ៉ាវនេះកើតឡើងកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៤ វេលាម៉ោង ១៨:៤០នាទី នៅភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល។

ជនរងគ្រោះ។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យដែលមានស្ថានភាពស្រវឹងផងបាន ដើរផ្ទះរបស់ជនរងគ្រោះ (អតីតប្រពន្ធ) ហើយស្រែកសុំទឹកហូប។ តែអតីតប្រពន្ធបដិសេធហើយនិយាយទៅកាន់ជនសង្ស័យថា កុំឱ្យមកមករញ៉េរញ៉ៃក្នុងផ្ទះ។ ដោយសាររឿងសុំទឹកផឹកមិនបាននេះហើយ ទើបនាំឱ្យជនសង្ស័យខឹងសម្បាររួចបង្កជាហិង្សាលើកូនប្រសារផង និងលើអតីតភរិយាផង។

តែយ៉ាងជនរងគ្រោះជាកូនប្រសារបានរត់គេចខ្លួន តែអតីតភរិយាដែលជាជនរងគ្រោះត្រូវបានជនសង្ស័យវាយនឹងបំពង់ដែកទីបបណ្តាលឱ្យបែកក្បាលហូរឈាម។ ភ្លាមៗជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយជនសង្ស័យក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទ៖ខេត្តកណ្តាល

Share.