ជាថ្មីម្ដងទៀត រដ្ឋបាលក្រុងព្រះសីហនុ បានជូនដំណឹងដល់សាធារណជនថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។ នេះបើយោងតាមការចុះផ្សាយពីផេកប្រជាជនខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ មករា ២០២៤។

ប្រភពដដែលបានឲ្យដឹងទៀតថា ការហាមឃាត់មិនឱ្យវ៉ាងទី ដាក់តុ ក្រាលកន្ទេល គឺហាមដាច់ខាតចំពោះអ្នកធ្វើអាជីវកម្មដាក់ជួល ដើម្បីធានាបាននូវទីសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវគ្រប់រូប អាចប្រើប្រាស់ដោយរីករាយ។

ប្រសិនបើមានករណីដូចខាងលើ ឬមានអ្នកទារលុយពីបងប្អូនដែលមកលេងកម្សាន្ត​នៅលេីឆ្នេរសាធារណៈ​ សូមផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ៖ 096 723 6600 /​ 070 633 338​៕

Share.