គិតមកទល់ពេលបច្ចុប្បន្នត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ កីឡាករ និងកីឡាការនីបាល់ទះរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានចេញទៅប្រកបអាជីបនៅក្រៅប្រទេស មានចំនួន៨នាក់ហើយ ក្នុងនោះមាន៤នាក់ មកប្រកបអាជីបលើទឹកដីព្រះរាជាណាចក្រកម្ពុជា។

សារព័ត៌មានត្រយង ណែនាំកីឡាករទាំង៨នាក់នោះជូនប្រិយមិត្តដូចតទៅ៖

ទី១. កីឡាករ Fahri S. Putratama

កីឡាករ Fahri S. Putratama មានវ័យ២៥ឆ្នាំ បានចាកចេញពីក្លិបនៅប្រទេសកំណើតរបស់ខ្លួនគឺក្លិប Jakarta LavAni Allo Bank ហើយកំពុងតែចូលរួមនៅក្លិប SKV Montana ប្រទេសប៊ុលហ្គារី។

ទី២. កីឡាការនី Megawati Hangestri P.

កីឡាការនីវ័យ២៤ឆ្នាំរូបនេះ កំពុងប្រកបអាជីបនៅក្លិប Jung Kwan Jang Red Sparks ប្រទេសកូរ៉េខាងត្បូង។

ទី៣. កីឡាករ Dio Zulfiki

កីឡាករលើកបាល់ដ៏ឆ្នើមរបស់របស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី រូបនេះកំពុងតែប្រកបអាជីបនៅក្លិបបញ្ជាការដ្ឋានអង្គរក្ស ប្រកួតក្នុងពានរង្វាន់តេជោលីគ។

ទី៤. កីឡាករ Luvi F. Nugraha

កីឡាករ Luvi F. Nugraha ក៏ជាកីឡាករឆ្នើមរបស់របស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី រូបនេះកំពុងតែប្រកប​អាជី​បនៅក្លិបបញ្ជាការដ្ឋានអង្គរក្ស ប្រកួតក្នុងពានរង្វាន់តេជោលីគ។

ទី៥. កីឡាករ I Gede Wirayuda

កីឡាករ I Gede Wirayuda ក៏ជាកីឡាករឆ្នើមរបស់របស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី រូបនេះកំពុងតែប្រកប​អាជី​បនៅក្លិបបញ្ជាការដ្ឋានអង្គរក្ស ប្រកួតក្នុងពានរង្វាន់តេជោលីគ។

ទី៦ កីឡាករ Yuda Mardiansyah

កីឡាករ Yuda Mardiansyah កំពុងប្រកបអាជីបនៅក្លិប Diamond Food VC ប្រទេសថៃ។

ទី៧. កីឡាករ Farhan Halim

កីឡាករ  Farhan Halim ជាកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បច្ចុប្បន្នកំពុងប្រកបអាជីបនៅក្លិប Nakhonratchasima QMinC ប្រទេសថៃ

ទី៨. កីឡាករ Doni Haryono

ចុងក្រោយនោះគឺកីឡាករ Doni Haryono ទើបមកដល់កម្ពុជា ក្លាយជាកីឡាករ ឥណ្ឌូណេស៊ី ទី៤ ចូលរួមជាមួយបញ្ជាការដ្ឋានអង្គរក្ស៕

Share.