បន្ទាយមានជ័យ៖ ឃាត់ខ្លួនក្មេងទំនើង៥នាក់និងដាវកាំបិតសាំម៉ូរ៉ៃចំនួន៤ដើម នៅពេលដែលកម្លាំងនគរបាលចេញល្បាតចាប់បាននៅម៉ោង១យប់រំលងអធ្រាត្រចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅភូមិសាស្គ្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី ប្រឹម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលប្រាប់ថា៖ ជាការណែនាំពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ហើយកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញល្បាតនៅពេលយប់ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឃាត់យុវជន១ក្រុមចំនួន៥នាក់ដែលជិះម៉ូតូ សង្ស័យធ្វើការឆែកឆេររកឃើញកាំបិតចំនួន៤ដើម។
លោកបានបញ្ជាក់ថា៖ យុវជនទាំង៥នាក់ដែលត្រូវឃាត់ខ្លួនមាន១.ឈ្មោះ ហិល ទិត្យមុន្នី ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ សូត្រ លីថូ ភេទប្រុសអាយុ១៦ឆ្នាំ ៣.ឈ្មោះ អ៊ូ ប៊ុន ហេងភេទប្រុសអាយុ១៦ឆ្នាំ ៤.ឈ្មោះ ហន លីហួយ ភេទប្រុសអាយុ១៦ឆ្នាំ ៥.ឈ្មោះ សុង អ៊ុយ ភេទប្រុសអាយុ១៦ឆ្នាំក្រុមក្មេងទំនើងរស់នៅភូមិ.សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី ប្រឹម សុផល បានបញ្ជាក់ថា៖ ក្រោយឃាត់ក្មេងទំនើងដើមយប់ដាក់កាំបិតតាមយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារកណ្តាល បានសារភាពថាខ្លួនបានដាក់កាំបិតតាមខ្លួនគឺការពារខ្លួនខ្លាចក្មេងទំនើងដ៏ទៃទៀតកាប់ ព្រោះពួកគេអោយតែឃើញគូកនដែលធ្លាប់ដេញកាប់ គឺត្រូវដេញកាប់មុនមិនឲ្យកាប់ទាន់ព្រោះកន្លងមកធ្លាប់ធ្វើសកម្មភាពកាប់ទៅលើពួកក្មេងទំនើងដែលធ្លាប់ដេញកាប់ពួកគេ។ ក្រោយសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.