អាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន៖ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥០នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ បានវាយប្រហារតាមបណ្តោយភ្នំព្រំដែនចិន-កៀហ្ស៊ីស៊ីស្ថាន នាថ្ងៃអង្គារ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។
ចុចអាន៖ រញ្ជួ.យដីកម្រិត ៧.០រ៉ិចទ័រ វា.យប្រហា.រព្រំដែនចិន-កៀហ្ស៊ីស៊ីស្ថាន
ការរញ្ជួយដីនេះ ត្រូវបានប្រកាសនៅម៉ោង ២:០០ទាបភ្លឺ ថ្ងៃចន្ទ ដើមសប្ដាហ៍នេះ (ម៉ោងក្នុងស្រុក) នៅជម្រៅ ១៣គីឡូម៉ែត្រនៅក្នុងតំបន់ Xinjiang របស់ប្រទេសចិន ដែលមានចម្ងាយប្រហែល ១៤០គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Aksu។
ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ អាជ្ញាធរក្នុងតំបន់បានបញ្ជូនក្រុមសង្រ្គោះមួយក្រុម ដើម្បីទៅដល់ចំណុចកណ្តាលនៃការរញ្ជួយដី ខណៈមនុស្សប្រហែល ៨០០នាក់កំពុងត្រៀមខ្លួនសម្រាប់បេសកកម្មជួយ សង្គ្រោះមនុស្សពីគ្រោះមហន្តរាយដ៏ធំណាមួយ។
ក្រសួងសុខាភិបាលក្នុងប្រទេសកាហ្សាក់ស្ថាន បាននិយាយថា មនុស្សចំនួន ៤៤នាក់ដែលរងរបួស បានស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ដក្នុងទីក្រុង Almaty ជាទីក្រុងធំបំផុតរបស់ប្រទេស។
នៅក្នុងតំបន់ Akqi របស់ប្រទេសចិន មនុស្សចំនួន ៦នាក់បានរងរបួស ក្នុងនោះមនុស្ស ២នាក់គឺរងរបួសធ្ងន់ធ្ងរ នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គម Weibo របស់រដ្ឋាភិបាលខេត្ត Xinjiang ។ ទន្ទឹមនោះ អគារសរុបចំនួន៤៧ នៅក្នុងស្រុក បានដួលរលំខណៈអគារចំនួន ៧៨ទៀតបានរងការខូចខាត៕