ព្រឹត្រិការណ៍​ប្រកួត​ពាន​រង្វាន់​បាល់ទះ Special Volleyball Cup ឆ្នាំ​២០២៤ គឺ​លេង​ ៤​នាក់ទល់​នឹង​ ៤​នាក់ គ្រោង​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រកួត​ចាប់​ពី​ចុង​ខែកុម្ភ: ឆ្នាំ២០២៤នេះ​តទៅ ដោយ​ចាប់​ផ្ដើម​ពីភូមិ​ភាគ​ខេត្តបាត់ដំបង។ ដែល​​ក្រុម ​១​ដែល​មានសមាជិក ​៦​រូប​អាច​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត​បាន។ ក្រុម​​នីមួយ​ៗ​អាច​មាន​កីឡាករ​ខ្មែរសុទ្ធ កីឡាករ​ខ្មែរ​លាយ​ជា​មួយ​បរទេស ឬ​​​កីឡាករ​បរទេស​សុទ្ធ​ក៏​អាច​ចូល​រួម​ប្រកួត​បាន​ដែរ។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ថា បាន​មាន​ប្រសាសន៍ថា៖ អ្វីដែលមានការភ្ញាក់ផ្អើល ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកសេ្នហា កីឡាបាល់ទះទូទាំង ២៥រាជ​ធានីខេត្ត គាត់នឹង​មានឱកាស​ថ្មីមួយ​ដែល​សហព័ន្ធ​នឹង​ពាំនាំ​កាប្រកួត​ទោដល់ភូមិឋានរបស់ពួកគាត់ ជាពិសេសកម្មវិធីWurkz Special Volleyball Cup 2024 គឺ​ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់ប្រជាពលរដ្ឋទូទាំង ២៥រាជធានីខេត្ត។

លោក បន្ថែម​ថា៖ ទន្ទឹមនឹងនោះ​ការរៀបចំនេះ​ក្នុងគោលបំណង​គឺផ្ដល់​ឱកាស​ទៅដល់​អត្តពលិក​ដែលជា​យុវជនបន្តរវេនដែលឲ្យពួក​គាត់មានឱកាសក្នុងការបង្ហាញនូវសមត្ថភាព​ទេពកោសល្យ​ទៅលើវិស័យ​បាល់​ទះនៅលើទីលានប្រកួតជាក់ស្ដែង ទី២គឹជាសារមួយ​ដែលផ្ដល់ទៅ​ឲ្យអ្នកលេង​ក្រៅ​ប្រព័ន្ធ ពីព្រោះព្រឹត្តការណ៍មួយនេះគឺជាការប្រកួត ៤​នាក់ទល់​នឹង​ ៤​នាក់។

លោក បន្តថា៖ ដូច្នេះហើយយើងនឹងខំកែទៅដល់​មហាជនដែលលេងបាល់ក្រៅប្រព័ន្ធ​ងាក​មកលេង​បាល់​ស្តង់ដារវិញ ទី៣គឺបង្កៀកព្រឹត្តិការណ៍កីឡាទៅដល់ភូមិឋានរបស់យុវជនរបស់យើង នេះជាគោលការណ៍ធំៗបី ដែលសហព័ន្ឋកីឡាបាល់ទះកម្ពុជាជាមួយនឹងក្រុមហ៊ុន Wurkz Cambodia ក្នុងការរៀបចំពាននេះឡើង ការធ្វើពាននេះគឹយើងធ្វើនៅ ៥ភូមិភាគធំៗ៖

  • ភូមិភាគទី១ គឺភូមិភាគបាត់ដំបងដែលយើងចាប់ផ្ដើមនៅថ្ងៃទី ២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដូច្នេះ ចំពោះ​បណ្ដាលខេត្តដូចជា កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ គាត់​និងត្រូវ​ដាក់​ពាក្យ​នៅ​ក្នុងការលេងនៅភូមិភាគបាត់ដំបងនេះជាដើម
  • ភូ​មិភាគទី២ គឺភូមិភាគសៀមរាប ដែល​ចាប់​ផ្ដើម​ពីថ្ងៃទី ២-៣ ខែមិនា ឆ្នាំ២០២៤ ដែល​មានការ​ចូល​រួម​តាម​ប​ណ្ដាលខេត្តដូចជា សៀមរាប កំពង់ធំ ឧត្តមានជ័យ និងព្រះវិហារជាដើម ដែល​អាចចូល​រួមបាន
  • ភូមិភាគទី៣ គឺភូមិភាគកំពង់ចាម ដែលនឹងត្រូវរៀបចំនៅថ្ងៃទី ៩-១០ ខែមិនា ឆ្នាំ២០២៤ ដែល​ក្នុង​នោះ​យើងមាន ក្រចេះ ស្ទឺងត្រែង រតនៈគិរី មណ្ឌលគិរី ត្បូងឃ្មុំ និងកំពង់ចាមដែលជាម្ចាស់ផ្ទះ
  • ភូមិភាគ​ទី៤ គឺព្រៃវែង ដែលមានកណ្ដាល ព្រៃវែង​និង​បណ្ដាលខេត្ត​ដែលមាន​ជាប់​ភូមិ​ផង​របង​ជាមួយ​នឹង​ព្រៃវែង
  • និងចុងក្រោយភូមិភាគខេត្តព្រះសីហនុដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ២៣-២៤ ខែមិនា 2024 នៅ​ក្នុងនោះ​យើងមានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុងជាដើម

ម្ចាស់ជ័យ​លាភីទាង ៥ភូមិភាគដែលលខ១ និងលេខ២ពួកគាត់នឹងមាន visa​ សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញដែលគ្រោងនឹងរាបចំនៅថ្ងៃទី ២២-២៨ ខែមេសា ឆ្នាំ២០២៤ ដែល​ជាវគ្គ​ផ្ដាច់​ព្រ័ត្រ​ដ៏អស្ចារ្យ​ក្នុងនោះមណ្ឌល​រាជធានីភ្នំពេញយើងនឹងផ្ដល់ឱកាសទៅដល់បណ្ដាល ក្លឺបធំៗ​ទាំង ៦ដែល​ជាប់លេខរៀងពីលេខ ១ដល់​លេខ ៦នៅ​ក្នុងតេជោលីគ​ត្រូវឈរ​ជើង​ចាំ​ចំពោបេក្ខជន​ដែល​មក​តាម​បណ្ដាលខេត្តឬភូមិភាគទាំង៥។

លោក អាំង សិរីពិសិដ្ឋ បាន​បង្ហាញចំណាប់​អារម្មណ៍​ថា៖ ខ្ញុំជឿជាក់ថាព្រឹត្តិការណ៍មួយនេះវា​នឹងអស្ចារ្យវា​ជាព្រឹត្តិ​ការណ៍ថ្មីមួយទៀត​ដែលធ្វើឲ្យអ្នកស្នេហាកីឡាបាល់ទះ​កម្ពុជា​របស់យើងមាន​ការកើនឡើង​មានអារម្មណ៍​កាន់តែរំភើប​ចំពោះការលេងដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជាមួយនេះ មួយវិញ​ទៀតពាន​មហាជន Wurkz មួយនេះ​គឺយើងផ្ដល់លទ្ធភាពទៅដល់អត្តពលិកជាជនបរទេស​មានន័យ​ថា​បណ្ដាលក្រុម​ដែលជាជនជាតិបរទេសគាត់អាចបង្កើត​ក្រុមមានគ្នា៦ អ្នកគឺអាច​ចូលរួម​បាន​ព្រោះ​លក្ខខណ្ឌតិក​យើង​មានកីឡាករ៤អ្នកនិងប្រតិភូលើទីលាននិងអ្នកដែល reservation ២អ្នក​បួករួមទាង​ប្រតិភូ​ដែល​ដឹក​នាំមក​ចូលលេង។

លោកបន្ថែម៖ ខ្ញុំជឿជាក់​ថាទោះជាបណ្ដាលជនបរទេសមក​ពីទ្វីបណាក៏ដោយយើង​ទទួលស្វាគមន៍​ទាំងអស់​ឲ្យតែគាត់​ចូលរួមជាមួយនឹងព្រឹត្តិការណ៍មួយនេះ ហើយអ្វី​ដែលពិសេស​នោះ​គឺចំពោះ​បណ្ដាល​ក្លឹបទាំង ៦ធំៗ នៅពេលដែលគាត់​ជាក្លឹបដែលឈរ​ចាំគាត់ចង់បញ្ចូន​កីឡាកររបស់​គាត់​ទៅ​លេង​តាមភូមិភាគ​អញ្ចឹង បុគ្គលដែលជាអត្តពលិកដែលរុញច្រានទៅលេងនៅតាមភូមិភាគគាត់មិនអាចមានឈ្មោះនៅក្នុងក្រុមដែលលេងនៅរាជធានីភ្នំពេញសម្រាប់ក្លឹបរបស់គាត់ទៀតទេ។

ដូចនេះ សូមឲ្យបណ្ដាលក្លឹបទាំងអស់មានការយកចិត្តទុក​ដាក់ក្នុងការរៀប​ចំក្រុមរបស់​ខ្លួនរៀងៗ​ខ្លួនពីព្រោះ​ថាពី​ដើមទីឡើយគ្រប់បណ្ដាល​ពានទាំងអស់​គឺយើង​តែងតែលេងនៅរាជធានីភ្នំពេញ​ហើយ​អ្នកនៅរាជធានីភ្នំពេញភាគច្រើន​​គឺទទួលពានដូចនេះ​ឱកាសរបស់តាមបណ្ដាលខេត្តរបស់​យើងគឹមានតិចតួចស្ដួចស្ដើងប៉ុន្តែលើកនេះគឺយើង​បើកឱកាស​ឲ្យតាមបណ្ដាលខេត្តយើងឈ្នះ​ពានមួយ​សិន ដូចនេះខ្លាំងក្នុងចំណោមខ្លាំង។

សហព័ន្ធកីឡាបាល់ទះកម្ពុជា ជឿជាក់ថាពីរក្រុមនៅតាមភូមិភាគទាំង ៥នេះគាត់​នឹងធ្វើអ្វី​ដែល​អស្ចារ្យ​ដែលអាច​មក​ដណ្ដើម​ពានដែលមានទឹកប្រាក់៥០លានរៀលនៅរាជធានីភ្នំពេញនៅថ្ងៃទី ២២ ដល់២៨ ដែលជាថ្ងៃផ្ដាច់ព្រ័ត្រ​នេះផងដែរមួយវិញទៀតគឹ​សុំអំពាវ​នាវដល់អ្នកស្នេហារ​វិស័យកីឡា​បាល់ទះទាំង​អស់ក៏ដូចជា​ក្លឹបទាំង ២៥រាជធានីខេត្តសូមមេត្តា​ដាក់ពាក្យចូល​រួមប្រកួត​ប្រជែង​ទៅ​តាម​បណ្ដាល​ភូមិភាគរបស់ខ្លួនរៀងៗខ្លួនហើយកាលកំណត់ឈប់ទទួលពាក្យគឺថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ដូច្នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជាលើកទឹកចិត្តឲ្យតាមបណ្ដាល​ខេត្តដាក់​ពាក្យ​ចូលរួម​ប្រកួត​យក​ជ័យលាភី​តាមភូ​មិភាគ និង​មកទទួល​បាន​ឱកាស​ធំ​នៅ​វគ្គផ្ដាច់ព្រ័ត្រ​រាជធានី​ភ្នំពេញ​ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់ពីក្រុមហ៊ុន Wurkz ក៏ដូចជាសហព័ន្ធកីឡាបាល់ទះកម្ពុជា។

ប្រាក់​រង្វាន់​ថ្នាក់​ខេត្ត

-លេខ១៖ ១១​លាន​រៀល
-លេខ២៖ ៥​លាន​រៀល
-លេខ៣៖ ២​លាន​រៀល
-លេខ៤៖ ១​លាន​រៀល

ប្រាក់​រង្វាន់​នៅ​រាជ​ធានី​ភ្នំពេញ

-ជើង​ឯក៖ ៥០​ លាន​រៀល
-លេខ២៖ ២០​ លាន​រៀល
-លេខ៣៖ ១២ លាន​រៀល
ពាន​រង្វាន់​ឯកតជន​ចំនួន​៦ ក្នុង​១​ទទួល​បាន​១​លាន​រៀល៕

Share.