បាត់ដំបង÷ រថភ្លើងដឹកភ្ញៀវបុកជាមួយរថយន្តដឹកដីឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរបួសធ្ងន់ម្នាក់ក្នុងស្រុកសង្កែ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា÷ ករណីគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៣:០០នាទីរសៀល ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះអ្នកបើកបររថយន្តមានឈ្មោះ ដុង ឧត្តម ភេទប្រុស អាយុជាង ៣០ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង រីឯអ្នកបររថភ្លើងមិនទាន់ស្គាល់អត្តសញ្ញាណ។

ប្រភពខាងលើបន្តថា÷ មុនពេលកើតហេតុគេឃើញរថយន្តប្រភេទដឹកដីមួយគ្រឿង បើកបរក្នុងទិសដៅពីលិច ទៅកើត លុះដល់ចំណុចកើតហេតុស្រាប់តែពើបប្រទះជាមួយនឹងរថភ្លើង ដែលធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង ហើយបានបុករះពេញទំហឹងបណ្តាលឲ្យប៉ើងរថយន្តអែបកៀនផ្លូវ ចំណែកអ្នកបើកបររថយន្ដខាងលើរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕

អត្ថបទ÷ ដំបងក្រញូង

Share.