ឆ្លងកាត់​ការប្រកួត​​១៦​ប្រកួត​មក​នេះ ក្នុង​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ឃើញ​ថា​មាន​កីឡាករ​ចំនួន​​៥៧នាក់ បាន​ទាត់​បញ្ជូល​ទី​​គូ​ប្រកួត ចំនួន​ ៧៩គ្រាប់ ស្រប​ពេល​ដែល​មាន​កីឡាករ​ចំនួន​៣នាក់ រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បណ្តោះអាសន្ន ខណៈ​ចប់​រដូវកាល​ អ្នក​ដែល​រក​បាន​គ្រាប់​ច្រើន​ជាង​គេ​​នឹង​ទទួល​បាន​ស្បែក​ជើង​មាស។

កីឡាករ Jonata (ឆ្វេង) សុវណ្ណឌិច (ភ្នំពេញក្រោន) Youssef (ស្តាំ)

សម្រាប់​​កីឡាករ​​ដែល​​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បណ្តោះអាសន្ន​មាន៖

  • DE OLIVEIRA BASTOS JONATA របស់​វិសាខា រក​បាន​៤គ្រាប់
  • YOUSSEF EZZEJJARI LHASNAOUI របស់​វិសាខា រក​បាន​៤គ្រាប់
  • ដែត សុវណ្ណឌិច របស់​ភ្នំពេញក្រោន រក​បាន​៤គ្រាប់
  • COULIBALY ABDEL KADER របស់​ISI រក​បាន​៣គ្រាប់
  • Hugo Kametaniរបស់​ណាហ្គាវើល រក​បាន​៣គ្រាប់​
  • សំអុល ទីណា របស់​ISI រក​បាន​៣គ្រាប់
  • ហួយ ផល្លីន របស់​ព្រះខ័នរាជស្វាយរៀង រក​បាន​៣គ្រាប់

សូម​បញ្ជាក់​ថា​តាំង​ពី​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បង្កើត​ពានរង្វាន់ Hun Sen Cup ពី​ឆ្នាំ​២០០៧ មក​កីឡាករ ឃួន ឡាបូរ៉ាវី ធ្លាប់​ឈ្នះ​ស្បែក​ជើង​មាស​ច្រើន​ជាង​លើក​ជាង​គេ​រហូត​ដល់​​ទៅ​៤លើក​ម្នាក់​ឯង ហើយ​ គួច សុគុម្ភៈ ធ្លាប់​ឈ្នះ​បាន​២លើក​ម្នាក់​ឯង ក្រៅ​ពី​នោះ​សុទ្ធ​តែ​ធ្លាប់​ឈ្នះ​ម្នាក់​១លើក ដូចជា ហុក សុជីវ័ន្ត, សុក ចាន់រស្មី, ស្រី វាសនា, ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, សួង វីរៈ, នួន បូរី, វ៉ា សុថន (ឃ្វីនទីន), វុត តុលា, កែវ សុខផេង និង សៀង ចន្ធា៕

Share.