បាត់ដំបង÷ បុរសម្នាក់ចូលចម្ការដើរជីកមើមរមៀតទុកលក់ ចៃដន្យជាន់គ្រាប់មីនសល់តាំងពីសម័យសង្គ្រាមបណ្តាលឲ្យផ្ទុះរងរបួសដាច់ប្រអប់ជើង កាលពីវេលាម៉ោងជិត ១០:០០នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឋិតនៅត្រង់ចំណុចភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពដដែលបញ្ជាក់បន្តថា ជនរងគ្រោះឈ្មោះ ស៊ីម សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្បែរទីតាំងកើតហេតុខាងលើ។ មុនពេលកើតហេតុពលរដ្ឋរូបនេះបានដើរចូលទៅក្នុងចម្ការដើម្បីជីកមើមរមៀតទុកសម្រាប់លក់ដូចរាល់ដង ចៃដន្យពេលនោះពេលជនរងគ្រោះដើរដល់ចំណុចមួយក៏បានជាន់គ្រាប់មីនដែលគប់នៅក្នុងដីចម្ការក៏បណ្តាលឲ្យផ្ទុះឡើងយ៉ាងកក្រើកបង្កអោយជនរងគ្រោះរបួសជើងទាំងសងខាងតែម្តង ប៉ុន្តែធ្ងន់ធ្ងរនៅជើងខាងឆ្វេង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងក្នុងករណីនេះដែរថា គ្រាប់មីនដែលបង្កការគ្រោះថ្នាក់ដល់ពលរដ្ឋនៅតំបន់អតីតសមរភូមិប្រយុទ្ធយ៉ាងស្វិតស្វាញនេះ ជាប្រភេទគ្រាប់មីនស្គរ ហើយវាគឺជាគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាមកន្លងមក៕

អត្ថបទ÷ ដំបងក្រញូង

Share.