បាត់ដំបង÷ យុទ្ធនាការល្បាតត្រួតពិនិត្យច្បាប់ចរាចរណ៍ ពិនិត្យរកសារធាតុញៀន និងអាវុធជាតិផ្ទុះសមត្ថកិច្ចរកឃើញជាង ២០ នាក់អនុវត្តតាមច្បាប់។

នគរបាលស្នងការខេត្តបាត់ដំបងបានបង្ហាញឲ្យដឹងថា÷ អនុវត្តតាមយោប ល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្របតាមសេចក្តីសម្រេចលេខ ០១៧ សសរ នប នៅយប់ថ្ងៃទី ០៧ ខែកុម្ភះ ឆ្នាំ ២០២៤នេះ កម្លាំងជំនាញល្បាតចល័តពេលយប់ត្រួតពិនិត្យបទល្មើសចរា ចរណ៍ផ្លូវគោក អាវុធគ្រឿងផ្ទុះ បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ក្រោមឥទ្ធិពលគ្រឿងស្រវឹងក្នុងភូមិសាស្រ្តក្រុងបាត់ដំបង បានរកឃើញអ្នកប្រើប្រាស់ផ្លូវថ្នល់ដោយរថយន្ត និងម៉ូតូជាង ២០នាក់ជាប់ពាក់ព័ន្ធនឹងករណីល្មើសច្បាប់។

យុទ្ធនាការល្បាតត្រួតពិនិត្យនេះកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក បានអនុវត្តវិធានការអប់រំអ្នកបើកបរយានជំនិះគ្រប់ប្រភេទសរុបចំនួន ១១៦ នាក់ និងបានផាកពិន័យចេញប័ណ្ណត្រួតពិនិត្យបទល្មើសចេញពីម៉ា ស៊ីនចំនួន ១៧ សន្លឹក បង់ប្រាក់ផ្ទាល់ ៥ សន្លឹក និងបានត្រួតពិនិត្យបទល្មើសគ្រឿងញៀនធ្វើតេស្តលើអ្នកបើកសរុបចំនួន ០៩ នាក់ រកឃើញវិជ្ជមានចំនួន ០២ នាក់។

នគរបាលការិយាល័យផ្សព្វផ្សាយបានបន្ថែមថា ចំពោះអ្នកបើកបរដែលរកឃើញឋិតក្រោមឥទ្ធិពលគ្រឿងញៀនចំនួន ០២ករណីខាងលើបានប្រគល់ទៅឲ្យកម្លាំងការិយាល័យជំនាញដើម្បីមានវិធានការនាំខ្លួនបញ្ជូនទៅកាន់តុលាការ៕

អត្ថបទ÷ ដំបងក្រញូង

Share.