ត្បូងឃ្មុំ៖ ភ្ញៀវទេសចរនៅក្នុងខេត្តត្បូងឃ្មុំ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម មានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាននានាសរុបប្រមាណ១,៦៦៥នាក់ ស្រី៧៨៥នាក់ ដោយក្នុងនោះពុំសូវមានភ្ញៀវបរទេសនោះទេ បើធៀបនឹងឆ្នាំ២០២៣ មានភ្ញៀវ ២,៧០៩នាក់ ថយចុះ២៧.០៣ % ។ 

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថា នាពេលថ្មីនេះដែរ អាជ្ញាធរបានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន ។

ជាមួយគ្នានោះដែរ មន្ទីរបានចងបដាផ្សព្វផ្សាយ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” និងបានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម ៕

អត្ថបទ៖ សាន វីឡែម

Share.