ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា កាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឱ្យ កម្លាំងសាធារណៈស្រាវជ្រាវ រកចាប់ខ្លួន និងនាំខ្លួនបុគ្គលឈ្មោះ ម៉ន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែសីហាឆ្នាំ១៩៨៥ ជនជាតិខ្មែរ ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។

ជនត្រូវចោទឈ្មោះ ម៉ន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែសីហាឆ្នាំ១៩៨៥ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០៤០៤៧០៨៣៩(០១) ទីកន្លែងកំណើតនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មានអាសយដ្ឋានស្នាក់នៅផ្ទះលេខបេ៤៨ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជា នីតិជន ប្តីឈ្មោះ ឃុនថាវង្ស ផងផាន់។

ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីរបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៣ តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ លុយ៦០៨២០០ ដុល្លារ៕

អត្ថបទ៖ ចតុមុខ

Share.