ត្រលប់​មក​ជា​ទី​ចាប់​អារម្មណ៍​និង​ព្រួយ​បារម្ភ​ឡើង​វិញ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​ថ្ងៃ​ទី​១៥ ខែ​សីហា​ ឆ្នាំ​២០២១ ក្រោយ​រឿង​រ៉ាវ​ដែល​ភាគី​កម្ពុជា​បាន​ដាក់​ការ​សង្ស័យ​ថា​ប្រាសាទ​ថ្ម​ដែល​មាន​ឈ្មោះ​ថា​«សីហនគរ»​ កំពុង​សាងសង់​នៅ​ទឹក​ដី​ថៃ​បាន​ស្ងប់​ស្ងាត់​បន្តិច​ ស្រាប់​តែ​ថ្ងៃ​នេះ​រឿង​នេះ​បាន​ផ្ទុះ​កំដៅ​ឡើង​វិញ​ជា​ថ្មី​ ដោយ​សារ​តែ​បែក​ធ្លាយ​រូបភាព​ថ្មីៗ​ ដែល​ត្រូវ​បាន​ផេក​ធំៗ​ដែល​ឈឺ​ឆ្អាល​ និង​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​នេះ​បាន​ស្រុះស្រួល​គ្នា​ ផុស​លើ​ផេក​របស់​ខ្លួន​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

តាម​រយៈ​បច្ចុប្បន្ន​ភាព​នៃ​រូបភាព​ដែល​បែក​ធ្លាយ​ចេញ​មក​ក្រៅ​បង្ហាញ​ឱ្យ​ឃើញ​ប្រាសាទ​សីហនគរ​កាន់​តែ​លេច​ចេញ​ជា​រូបរាង​សឹង​តែ​៩០​ភាគ​រយ ឬ​និយាយ​ដោយ​ខ្លី​គឺ​ជិត​រួចរាល់​ហើយ​ ដែល​ធ្វើ​ឱ្យ​មហាជន​កម្ពុជា​មាន​ក្ដី​មួរម៉ង​ និង​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ដែល​ភាគី​ថៃ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចម្លង​បន្ត​ ហើយ​មិនមាន​ចំណាត់​ការ​សមស្រប​ណាមួយ​ចំពោះ​បញ្ហា​នេះ​សោះ​។

ដូច​ជា​ផេក​ Kun Khmer Like , Universe Pageant ដែល​ជា​ផេក​មាន​ចំនួន​គណនី​ Follow និង Like យ៉ាង​ច្រើន​​ក៏​បាន​ចេញ​មក​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ដូច​គ្នា​ ដោយ​ផេក​ Kun Khmer Like បាន​សរសេរ​ថា​ «គេ​ធ្វើ​ជិត​រួច​ហើយ​…» ខណៈ​ដែល​ផេក​ Universe Pageant ក៏​បាន​លើក​ឡើង​ដែរ​ថា​ «💥ពេលនេះថៃ🇹🇭កំពុងតែបន្ដសាងសង់ប្រាសាទចម្លងចេញពីប្រាសាទអង្គរវត្ដរបស់ប្រទេសកម្ពុជា🇰🇭យេីងបន្ដទៀតហេីយពិតជាសាហាវ😱»

ក្រៅ​ពី​ផេក​ធំៗ​ខាង​លើ​នេះ​​ក៏​មាន​បងប្អូ​​ន​ប្រជាពលរដ្ឋ​អ្នក​ជាតិ​និយម​ដ៏​ច្រើន​បាន​ផុស​ពី​ចំណាប់​អារម្មណ៍​និង​ការ​ទាមទារ​របស់​ខ្លួន​នៅ​បណ្ដាញ​សង្គម​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ភាគី​ថៃ​ដែល​នៅ​តែ​បន្ត​ចេតនា​ចម្លង​រចនា​បទ​របស់​ប្រាសាទ​អង្គរ​វត្ត​ខ្មែរ​ទោះ​ជា​ភាគី​កម្ពុជា​​ស្នើ​ឱ្យ​មាន​ការ​​បង្ហាញ​ភស្ដុតាង ឯកសារ គំរូ​ប្លង់ និង​ផ្អាក​ដំណើរ​ការ​សាងសង់​ក្ដី​។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​បច្ចុប្បន្នភាព​នៃ​ប្រាសាទ​ថ្ម​ដែល​សង្ស័យ​ថា​បាន​ចម្លង​តាម​រចនា​បទ​ប្រាសាទ​អង្គរវត្ត​​ខ្មែរ​៖​

Telegram-Troryorng
Share.