បាត់ដំបង៖ អាជ្ញាធរ មានសមត្ថកិច្ចចុះទប់ស្កាត់ដល់ម្ចាស់ចិញ្ចឹមត្រីក្នុងស្ទឹងសង្កែតម្រូវឲ្យចូលរួមរុះរើបែចេញឲ្យអស់ក្រោយបញ្ចប់ថ្ងៃឱសានវាទ។

នៅថ្ងៃទី ១៣ ខែកុម្ភះ ឆ្នាំ២០២៤កន្លងមកនេះប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែ បានដឹកមន្ត្រីពាក់ព័ន្ធ ព្រមងកម្លាំងចម្រុះជាច្រើននាក់ចុះពិនិត្យ និងជំរុញឲ្យម្ចាស់ចិញ្ចឹមត្រីតាមបែក្នុងស្ទឹងសង្កែ ទាំងអស់បន្តចូលរួមរុះរើបែចិញ្ចឹមត្រីរបស់ខ្លួនចេញឲ្យអស់ពីទឹកស្ទឹងសង្កែ ក្រោយម្ចាស់ចិញ្ចឹមត្រីមួយចំនួនមានភាពម្ចាស់ការបានរុះរើដោយខ្លួនឯងរួចរាល់ និងមួយចំនួនតូចទៀតនៅមិនទាន់បានរុះរើបញ្ចប់ការប្រើប្រាស់ទឹកក្នុងដងស្ទឹងសង្កែ។

លោក នាង ចន្ទថារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែ បានលើកឡើងថា÷ ការអនុវត្តច្បាប់ជំនាញនេះគឺដើម្បីពង្រឹងការថែរក្សាអនាម័យ បរិស្ថាន ពិសេសសម្អាតប្រភពទឹកកខ្វក់ដែលនៅពីលើស្ថានីយ៍បូមទឹក និងផលិតទឹកស្អាតខេត្តបាត់ដំបងផងដែរ។ កំណាត់ដងស្ទឹងដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចបានប្រើប្រាស់ជាទីតាំងចិញ្ចឹមត្រីឋិតក្នុងភូមិសាស្ត្រឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយបញ្ចប់ថ្ងៃឱសានវាទម្ចាស់បែចិញ្ចឹមត្រីចំនួន ៤៤បែ ឬស៊ង បានចូលរួមរុះរើចេញពីទឹកស្ទឹង នៅសេសសល់តែចំនួន ៤ស្បៃ ប៉ុណ្ណោះនៅមិនទាន់រុះរើចេញដោយសារនៅមានត្រីប្រមាណជា ៤តោនទៀតគឺម្ចាស់រងចាំអ្នកទិញមកចាប់ត្រីចេញរួចរុះរើតែម្តង។ 

លោកអភិបាលស្រុកបន្តថា ក្រោយការរុះរើបែចិញ្ចឹមត្រីចេញប្រភពទឹកក្នុងសង្កែ បងប្អូនប្រជាពលរដ្ឋបានយល់ច្បាស់ ហើយសន្យាបញ្ឍប់ប្រព្រឹត្តមុខរបរដែលប៉ះពាល់ដល់អនាម័យ និងបរិស្ថានបន្តទៀត៕

អត្ថបទ: ដំបងក្រញូង

Share.