បន្ទាយមានជ័យ៖ ឃាត់ខ្លួនក្មេងទំនើង៣នាក់និងកាំបិតខ្វែវ១ដើម ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យកាល ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្មេងទំនើង៣នាក់៖ ទី១.ឈ្មោះ ឃឹម ម៉េងឡុង ភេទប្រុសអាយុ១៦ឆ្នាំ។ ២.ឈ្មោះ រឺចី ណៃ ហៅលីប ភេទប្រុសអាយុ១៦ឆ្នាំ។ ទី ៣.ឈ្មោះ ថា សោភា ភេទប្រុសអាយុ១៦ឆ្នាំ​ រស់នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងថា កាលឃាត់ខ្លួនក្មេងទំនើងនេះ គឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចេញល្បាតតាមដងផ្លូវដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏បានឃាត់ខ្លួនក្មេងទំនើង៣នាក់ ធ្វើការឆែកឆេររកស្រាប់តែឃើញមានកាំបិតខ្វែវ១ដើម ទើបកម្លាំងបានឃាត់ទាំងមនុស្សនិងមធ្យោបាយម៉ូតូ១គ្រឿង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

បច្ចុប្បន្ន ក្រុមជនសង្ស័យជាក្មេងទំនើង៣នាក់ និងកាំបិតខ្វែវ១ដើម រួមនឹងម៉ូតូ១គ្រឿង ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ប៉ោយប៉ែត

Share.