បាត់ដំបង÷ រដ្ឋបាលខេត្តបាត់ដំបងបានរកឃើញបេក្ខជនសិស្សជ័យលាភីឆ្នើមលើវិញ្ញាសាតែងនិពន្ធ ស្មូតកំណាព្យ និងវិញ្ញាសារអានអត្ថបទ ត្រៀមចូលរួមប្រឡងប្រណាំងជ្រើសរើសជ័យលាភីថ្នាក់ជាតិពានរង្វាន់សម្ដេចតេជោ ហ៊ុនសែន អបអរសាទរទិវាជាតិអំណានលើកទី៩។

ឆ្លងកាត់តាមការពិនិត្យដាក់ពិន្ទុយ៉ាងសុក្រឹតចុងក្រោយនេះរដ្ឋបាលខេត្តបាត់ដំបង ដែលមានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តជាសេនាធិកាបានជ្រើសរើសរកឃើញសិស្សានុសិស្សចំនួន ៣នាក់ជាប់ចំណាត់ថ្នាក់ជ័យលាភីលេខ ១ លើវិញ្ញាសាចំនួន ៣ ផ្សេងគ្នា គឺវិញ្ញាសាតែងនិពន្ធ វិញ្ញាសាស្មូតកំណាព្យ និងវិញ្ញាសារអានអត្ថបទ ។

ជ័យលាភីឆ្នើមលេខ១ ថ្នាក់ខេត្ត ទាំង ៣ នាក់ ៣វិញ្ញាសា ខាងលើ ទី ១ ចំពោះជ័យលាភី វិញ្ញាសាតែងនិពន្ធបានទៅលើសិស្សឈ្មោះរឿត មន្នីរតនា មកពី វិទ្យាល័យអន្លង់វិល ទី ២ ជ័យលាភីវិញ្ញាសាស្មូតកំណាព្យ បានទៅលើសិស្សឈ្មោះសូរ លីតា មកពី អនុវិទ្យាល័យសំពៅលូន និងទី ៣ ចំពោះជ័យលាភីវិញ្ញាសាអានអត្ថបទ បានទៅលើសិស្សឈ្មោះទៀវ សុធាវី មកពី សាលាបឋមសិក្សាបេងទ្រេត។

សិស្សជាប់ជ័យលាភីឆ្នើមចំណាត់ថ្នាក់លេខ ១ ទាំង ៣វិញ្ញាសាថ្នាក់ខេត្តខាងលើនេះកំពុងត្រៀមខ្លួនចូលរួមប្រឡងប្រណាំងជ្រើសរើសជ័យលាភីថ្នាក់ជាតិ ពានរង្វាន់សម្ដេចតេជោ ហ៊ុនសែន ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ“អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គា្នក្នុងជីវិត” ៕

អត្ថបទ÷ ដំបងក្រញូង

Share.