បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើងប្រុស.ស្រី៤០នាក់ យកមកអប់រំ មាន០៨នាក់ ជាប់សារធាតុញៀនកសាងសំណុំរឿងបញ្ជូនបន្តនីតិវិធី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា៖ ក្រោយពីទទួលបានបទបញ្ជាពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ ចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបាន ប្រទះឃើញក្រុមក្មេងទំនើង បង្កើតជាក្រុម បក្សពួក ប្រមូលផ្ដុំគ្នាផឹកស៊ីតាមបណ្ដោយផ្លូវ និងជុំវិញកន្លែងកំសាន្តផ្សេងៗ កម្លាំងបានចុះត្រួតពិនិត្យឆែកឆេរ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន៤០នាក់ និងធ្វើតេស្តទឹកនោម ។

សមត្ថកិច្ចអាវុធហត្ថបានបញ្ជាក់ថា៖ ក្រោយពីធ្វើតេស្តទឹកនោម លើក្មេងទំនើងទាំង៤០នាក់ ឃើញជាប់សារធាតុញៀន០៨នាក់ បានកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តនីតិវិធីទៅតាមច្បាប់។ ចំណែកក្មេងទំនើង៣២នាក់ទៀត ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងជំនាញធ្វើកិច្ចសន្យា អប់រំណែនាំ និងអោយអាណាព្យាបាលធានាត្រលប់ទៅលំនៅដ្ឋានវិញ ដើម្បីអប់រំបន្ត.៕

អត្ថបទ៖ប៉ោយប៉ែត

Share.