ភ្នំពេញ៖ ជនសង្ស័យពីរនាក់ជិះម៉ូតូស្កុបពីធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់មិនបានសម្រេចព្យាយាមរត់គេចខ្លួនផ្អើលអ្នកធ្វើដំណើរដេញតាម ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងម៉ូតូមួយគ្រឿងវាយទ្រោមខ្លួនរួចប្រគល់ឱ្យសមត្ថកិច្ច ចំណែកបក្ខម្នាក់ទៀតរត់គេចខ្លួនបាត់។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលបានកើតឡើងការវេលាម៉ោង៤នឹង១០នាទីរសៀលថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ហៅផ្លូវ(សឡា )ភូមិទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ សៅ ដារិទ្ធិ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហើយគេឃើញស្ត្រីរងគ្រោះម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ហៅផ្លូវ(សឡា)ទិសដៅពីត្បូងមកជើងខណៈមកដល់ត្រង់ចំណុចកន្លែងកើតហេតុខាងលើក៏លេចមុខជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកscoopyពណ៌ស ពាក់ស្លាកលេខភ្នំពេញ1KP-1528ជិះស្របគ្នាធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីរងគ្រោះតែមិនបានសម្រេចត្រូវបានស្ត្រីរងគ្រោះស្រែកថាចោរៗផ្អើលដល់បងប្អូនអ្នកនៅក្បែរកន្លែងកើតហេតុនិងអ្នកធ្វើដំណើរជួយដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់នឹងម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពមួយគ្រឿង ទទួលស្វាគមន៍មួយដៃមួយជើងទ្រោមខ្លួនរួចប្រគល់ឱ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី១ចាត់ការបន្ត ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនសង្ស័យខាងលើរួមនិងម៉ូតូប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាបាលស្ទឹងមានជ័យទី១នាំខ្លួនយកទៅធ្វើការសាកសួរកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី។ ចំណែកបក្ខពួកម្នាក់ទៀតសមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ចំណែកស្ត្រីរងគ្រោះមិនបាននៅដាក់ពាក្យបណ្ដឹងនោះទេក៏បន្តដំណើរទៅបាត់៕

អត្ថបទ៖ សេង សាវីអត្ថបទ៖ សេង សាវី

Share.