ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាតាមផ្លូវ ត្រូវបានជនដៃដល់មួយក្រុមប្រដាប់ដោយដាវ បានដេញកាប់បណ្ដាលឱ្យម្នាក់របួសធ្ងន់ ត្រូវបានបុរសចិត្តធ័មម្នាក់ យករថយន្តផ្ទាល់ខ្លួនដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯម្នាក់ទៀតបានរត់គេចខ្លួនរួច។ ហេតុតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីស្រ្តីម្នាក់ដែលបានឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា មុនកើតហេតុដោយឃើញបុរសរងគ្រោះ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1BE-7178 ជិះឌុបគ្នាតាមបណ្តោយផ្លូវបេតុង ក្នុងបរិវេណបឹងកក់ ទិសដៅពីត្បូងសំដៅមកជើង ខណៈជិះមកដល់ក្បែចំណុចកើតហេតុស្រាប់តែមានឃើញក្មេងទំនើងមួយក្រុម មានគ្នាចំនួន៦នាក់ ជិះម៉ូតូពីគ្រឿងប្រដាប់ដោយដាវ បានជិះប្រដេញពីក្រោយជនរងគ្រោះរួចក៏បានដកដាវមកកាប់ប្រហារទៅលើយុវជនរងគ្រោះទាំងពីរនាក់ជាច្រើនដាវ បណ្ដាលឱ្យម្នាក់របួសធ្ងន់ម្នាក់ និងម្នាក់ទៀតស្រាល ហើយជនបង្កក៏បានបើកម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុកក៏មានវត្តមានកម្លាំងអាវុធហត្ថចុះមកដល់ រួចក៏មានបុរសចិត្តធម៌ម្នាក់បានបើករថយន្តផ្ទាល់ខ្លួនជូនជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗផងដែរដើម្បីសង្គ្រោះបន្ទាន់៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.