ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​រយៈ​ពេល​២​ថ្ងៃ​ពេញ នៅ​ថ្ងៃ​ទី​២៤-២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្នុង​មណ្ឌល​បាត់ដំបង ពានរង្វាន់​បាល់ទះ 4×4 ទូទាំង​ប្រទេស Wurkz Special Volleyball Cup 4×4 បាន​រក​ឃើញ​ជើង​ខ្លាំង​ហើយ ដោយ​បាន​ទៅ​ក្រុម​​កីឡា​បាល់ទះ​ខេត្ត​បាត់ដំបង បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ (B) នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

សម្រាប់​ចំណាត់​ថ្នាក់​សរុប​នៅ​មណ្ឌល​បាត់ដំបង គឺ៖
១. ចំណាត់ថ្នាក់លេខ១ (ម្ចាស់ជើងឯក) បានទៅលើ ក្លិបកីឡាបាល់ទះបាត់ដំបង
២. ចំណាត់ថ្នាក់លេខ២ បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ (B)
៣. ចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្លិបស្នងការដ្ឋាន ន.ប ខេត្តបាត់ដំបង
៤. ចំណាត់ថ្នាក់លេខ៤ បានទៅលើ ក្លិបស្នងការដ្ឋាន ន.ប ខេត្តបន្ទាយមានជ័យ

ក្នុង​នាម​ជា​ក្រុម​ខ្លាំង​នៅ​មណ្ឌល​បាត់ដំបង ក្នុង​ពានរង្វាន់ Wurkz Special Volleyball Cup 4×4 ក្រុម​ម្ចាស់​ជើង​ឯក ក្លិបកីឡាបាល់ទះបាត់ដំបង និង​​ក្រុម​ជើង​ឯក​រង សមាគម​កីឡា​បាល់ទះ​ក្រសួងមហាផ្ទៃ (B) មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ។

សូម​បញ្ជាក់ថាសម្រាប់​គោលដៅទាំង ៥ ដែលគ្រោងរៀបចំពាន WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ធំៗ មានដូចខាងក្រោម៖

  • ភូមិភាគទី១ គឺភូមិភាគបាត់ដំបងដែលយើងចាប់ផ្ដើមនៅថ្ងៃទី ២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដូច្នេះ ចំពោះ​បណ្ដាលខេត្តដូចជា កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ
  • ភូ​មិភាគទី២ គឺភូមិភាគសៀមរាប ​ចាប់​ផ្ដើម​ពីថ្ងៃទី ២-៣ ខែមិនា ឆ្នាំ២០២៤ ដែល​មានការ​ចូល​រួម​តាម​ប​ណ្ដាលខេត្តដូចជា សៀមរាប កំពង់ធំ ឧត្តមានជ័យ និងព្រះវិហារជាដើម
  • ភូមិភាគទី៣ គឺភូមិភាគកំពង់ចាម ដែលនឹងត្រូវរៀបចំនៅថ្ងៃទី ៩-១០ ខែមិនា ឆ្នាំ២០២៤ ដែល​ក្នុង​នោះ​មាន ក្រចេះ ស្ទឺងត្រែង រតនៈគិរី មណ្ឌលគិរី ត្បូងឃ្មុំ និងកំពង់ចាម
  • ភូមិភាគ​ទី៤ គឺព្រៃវែង ដែល​មាន​កណ្ដាល ព្រៃវែង​និង​បណ្ដាលខេត្ត​ដែលមាន​ជាប់​ភូមិ​ផង​របង​ជាមួយ​នឹង​ព្រៃវែង
  • ភូមិភាគខេត្តព្រះសីហនុ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ២៣-២៤ ខែមិនា 2024 នៅ​ក្នុងនោះ​មានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុងជាដើម
  • ម្ចាស់ជ័យ​លាភីទាំង ៥ភូមិភាគដែលលខ១ និងលេខ២ មាន​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញ ដែល​ជា​វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រគ្រោងនឹងរៀបចំនៅថ្ងៃទី ២២-២៨ ខែមេសា ឆ្នាំ២០២៤។ មណ្ឌល​រាជធានីភ្នំពេញ នឹងផ្ដល់​ឱកាស​ទៅដល់បណ្ដាល ក្លិបធំៗ​ទាំង ៦ដែល​ជាប់​លេខ​រៀង​ពីលេខ ១ដល់​លេខ ៦នៅ​ក្នុងតេជោលីគ​ត្រូវឈរ​ជើង​ចាំ​ ចំពោះបេក្ខជន​ដែល​មក​តាម​បណ្ដាលខេត្ត ឬភូមិភាគទាំង៥៕
Share.