បាត់ដំបង÷ សមត្ថកិច្ចចុះឃាត់ខ្លួន ២នាក់អនុវត្តច្បាប់ក្រោយបានប្រើប្រាស់ឧបករណ៍ឆក់ត្រីដែលហាមឃាត់ក្នុងអាងទឹកស្រុកថ្មគោល។

ជនសង្ស័យទាំង ០២នាក់មានឈ្មោះណម យ៉ាវ អាយុ ៥០ឆ្នាំ និងឈ្មោះមៀវ ចាន់ថន អាយុ ២៦ឆ្នាំ ទាំង ២នាក់រស់នៅក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ វត្ថុតាងដែលដកហូតរួមមាន: អាំវវិចទ័រសម្រាប់ឆក់ត្រីចំនួន ០២គ្រឿង អាគុយAQ ២គ្រាប់ និងឈើដងវែងសម្រាប់កាន់ឆក់ចំនួន០២។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងដែរថា÷ ការបង្រ្កាបឃាត់ខ្លួនធ្វើឡើងភ្លាមៗក្រោយពីទទួលបានព័ត៌មាន ខណៈពេលដែលជនបង្កកំពុងប្រព្រឹត្តិបទល្មើសជាក់ស្តែងប្រើប្រាស់ឧបករណ៍ឆក់ត្រីនៅចំណុចអាងទី ២ ក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។ ចំពោះមុខពេលនេះសមត្ថកិច្ចនគរបាលស្រុកបានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាងទៅឲ្យមន្ត្រីជលផលខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមផ្លូវច្បាប់៕

អត្ថបទ: ដំបងក្រញូង

Share.