MV ចម្រៀង​ួទីមួយ​ដែល​ស្រី​ស្អាត​ម្ចាស់​តំណែង​ Miss Universe Cambodia កញ្ញា​ សំណាង អេលីណា ចូលរួម​សម្ដែង​នៅ​ក្នុង​ផលិតកម្ម​រាម​ជា​សំនៀង​ដើមរបស់​អ្នក​នាង មាស សុខសោភា​ មាន​ការ​គាំទ្រ​ខ្លាំង​។

កញ្ញាឯកចក្រវាឡ ឆ្នាំ​២០១៩ កញ្ញា​ សំណាង អេលីណា បាន​ចេញ​មក​បង្ហាញ​ក្ដី​រំភើប​ក្រោយ​ MV បទ​ចម្រៀង​ទីមួយ​ដែល​កញ្ញា​បាន​ចូលរួម​សម្ដែង​​ក្នុង​បទ​ចម្រៀង​ «ចាញ់​ត្រង់​ស្រលាញ់​» បាន​ចេញ​ជា​ផ្លូវ​ការ​ចែក​ជូន​ដល់​អ្នក​គាំទ្រ​បាន​ទស្សនា​កម្សាន្ត​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា​ ឆ្នាំ​២០២១ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​នៅ​លើ​ Channel YouTube ផ្លូវ​ការ​របស់​ផលិតកម្ម​ រាម។

តួ​ឯក​ស្រី​រឿង​ «ស្នាមស្នេហ៍​សមុទ្រ​រាម» ជំនាន់​ថ្មី​ដៃ​គូ​លោក​ ខាត់​វ៉ៃហាំង​ រូប​នេះ​ ​បាន​ចេញ​​មក​បង្ហោះ​ពី​ក្ដី​រីករាយ​តាម​រយៈ​ការ​ចែក​រំលែក​បទ​ចម្រៀង​ដែល​កញ្ញា​សម្ដែង​​ក្នុង​ MV ជា​លើក​ដំបូង​នៅ​​លើ​ហ្វេសប៊ុក​ផេក​របស់​កញ្ញា​ផ្ទាល់​តែ​ម្ដង​។​

ចង់​ដឹង​ថា​ការ​សម្ដែង​របស់​កញ្ញា​សំណាង​ អេលីណា ដំបូង​នៅ​ក្នុង​ MV បាន​ល្អ​យ៉ាង​ណា​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

Telegram-Troryorng
Share.