ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិតៃវ៉ាន់ម្នាក់ ត្រូវបាន សមត្ថកិច្ចនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការឃាត់ខ្លួន រួមជាមួយថ្នាំញៀនទម្ងន់ជិត៥គីឡូក្រាម កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ខណៈដែលជនសង្ស័យដើរឆ្លងកាត់ម៉ាសុីនស្កែន ឃើញមានថ្នាំញៀនរុំជាប់នឹងដងខ្លួន ។

ជនសង្ស័យត្រូវធ្វើដំណើរ ទៅប្រទេសជប៉ុន តាមជើងយន្តហោះ K6-818 តាមច្រកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ហើយគ្រាដែលជនសង្ស័យ កំពុងដើរនៅស្ថានីយអ្នកដំណើរ ឆ្លងកាត់ម៉ាសុីស្កែន សមត្ថកិច្ចគយត្រួតពិនិត្យ មើលឃើញនៅដងខ្លួនជនសង្ស័យមានរុំរបស់អ្វីម្យ៉ាងខុសប្លែក សង្ស័យទើបឃាត់ត្រួតពិនិត្យ រកឃើញថ្នាំញៀនប្រភេទMethamphetamine ចំនួន៣៥កញ្ចប់ ទម្ងន់ ៤ ៩៦៥,៣០ក្រាម ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យរួមជាមួយវត្ថុតាង ប្រគល់ឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.