លោក ម៉ែន​ សីហា ហៅ​ Oliva Kong អ្នកច្នៃម៉ូដ និង​ជា​គ្រូ​ដើរ​​ម៉ូដ​ម្នាក់កំពុងមាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​សិល្បៈ​ គឺ​ជា​បុគ្គល​​ដ៏​លេច​ធ្លោ​មួយ​រូប​ ​ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត​ និង​ទ្រព្យ​ធន់​ផ្ទាល់​ខ្លួន​​ ដើម្បី​ឱ្យ​វិស័យ​មួយ​នេះ​មាន​ការ​រីក​ចំរើន​។

លោក Oliva Kong បាន​ធ្វើ​ការ​ផុស​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោកចែក​រំលែក​នូវ​ចំណុច​សំខាន់​ចំនួន​៦​ ដែល​ធ្វើ​ឱ្យ​វិស័យ​ Fashion នៅ​ប្រទេស​កម្ពុជា​មិន​អាច​រីក​ចំរើន​ជឿនលឿន​ ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ លោក Oliva Kong បាន​ធ្វើ​ការ​បង្ហោះ​នូវ​សំណេរ​មួយ​ដែល​បង្ហាញ​ពី​ចំណុច​សំខាន់​ចំនួន​៦ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​វិស័យ​ Fashion នៅ​ប្រទេស​កម្ពុជា​គ្មាន​ការ​រីក​ចំរើន​ ដោយ​លោក​បាន​លើក​ឡើង​ដូច​តទៅ​៖

* ហេតុអ្វីបានជាវិស័យ Fashion ក្នុងស្រុកខ្មែរគ្មានការរីកចំរើនៈ
1. ដោយសារតែខ្វះធនធានមនុស្សដែលមានចំនេះដឹងដែលទាក់ទងនឹងជំនាញ Fashion អោយបានច្បាស់លាស់
2. វិស័យអប់រំនៅមានកំរិត
3 . ខ្វះការចែករំលែក
4 . មិនជួយគាំទ្រ & មិនឲ្យតំលៃអ្វីដែរជាស្នាដែររបស់ជាតិខ្លួន
5 . ច្រណែន ,ឈ្នានីស ,បំផ្លាញ
6 . ចូលចិត្តចែករំលែកនូវ អំពើរអសីលធម្ម ដែលប្រាស់ចាកពីសង្គម

ការ​លើក​ឡើង​របស់​អ្នក​ស្រលាញ់​វិស័យ​ Fashion រូប​នេះ​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ ហើយ​ថែម​ទាំង​ទទួល​បាន​ការ​សាទរ​និង​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គមយ៉ាង​ច្រើន​ផង​ដែរ​​។

លោក Oliva Kong មាន​ស្រុក​កំណើត​នៅ ​ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​លោក​ជា​ Fashion Designer Catwalk Trainer និង ជា​ស្ថាបនិក​ Queen Victoria៕

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​៖

Telegram-Troryorng
Share.