សិល្បៈ​អន្តរជាតិ៖ នៅ​ក្នុងសម័យ​បច្ចុប្បន្ន​នេះ​កំពូល​តារា​សម្ដែង​ល្បី​ប្រចាំ​ប្រទេស​ចិន​កញ្ញា Dilraba បាន​ក្លាយ​ជា​តារា​សម្ដែង​ចិន​តែ​ម្នាក់​គត់​ដែល​មាន​តម្លៃ​ខ្លួន​ (តម្លៃ​ពលកម្ម​) ខ្ពស់​បំផុត​ ដោយ​តម្លៃ​ហត់នឿយ​ដែល​តារា​សម្ដែង​ស្រី​រូប​នេះ​ទទួល​បាន​សម្រាប់​ការ​សម្ដែង​រឿង​គឺ​នៅ​ចន្លោះ​ពី​ ៨០០​-១០០​លាន​យាន់ ឬ ​ប្រមាណពី​​ ៧​ ទៅ ​១៤លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។

ក្រៅ​ពីនេះ​កញ្ញា Dilraba គឺជា​តារា​សម្ដែង​ផ្នែក​នារី​​​ ដែល​បាន​ក្លាយ​ជា​តំណាងម៉ាកសញ្ញា​ Global Brand Ambassador និង ជា Brand Ambassador ឱ្យ​ក្រុមហ៊ុន​ធំៗ​លំដាប់​ពិភពលោក​ច្រើន​បំផុត​ផង​ដែរ​នៅ​ក្នុង​រង្វង់​សិល្បៈចិន។ ក្នុង​ចំណោម​នោះ​​ ដូច​បាន​ឃើញ​មក​ញឹកញាប់​ហើយ​គឺ​ផលិតផល​ម៉ាក Dior សម្រាប់​ Dilraba ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តារា​សម្ដែង​ដែល​មាន​ប្រជាប្រិយភាព​បំផុត​របស់​ចិន​៕

Share.