រដ្ឋបាលក្រុងសិរីសោភ័ណ នៅថ្ងៃទី18  ខែសីហា  ឆ្នាំ2021នេះ  បានចុះបិទផ្សារ ទឹកថ្លា ជាបណ្ដោះអាសន្ន ដែរស្ថិតក្នុងសង្កាត់  ទឹកថ្លា ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានខូវីដ-19 ចំនួន126នាក់។

អាជ្ញាធរក្រុងសិរីសោភ័ណ បានឲ្យដឹងថា ការចុះបិទផ្សារទឹកថ្លាជាបណ្តោះអាសន្ននេះ ក៏បានអញ្ជើញបងប្អូនអាជីវករដើម្បីយកសំណាកតេស្តរហ័សរកកូវីដ-19  ចំនួនចំនួន505នាក់  ធ្វើតេស្តរហ័ស ជាលទ្ធផលរកឃើញវិជ្ជមាន126នាក់។ ហើយបើសិនជាមានអាជីវករណា ធ្វើការគេចវេស មិនព្រមមកយកសំណាក ពិនិត្យរកមេរោគខូវីដ-19 នោះទេ និងឈប់ឲ្យលក់នៅក្នុងផ្សារនោះទៀតហើយ ក្រោយពី បើកផ្សារឡើងវិញ។

ជាការកត់សំគាល់ នេះមិនមែនជាលើកទីមួយទេដែលរដ្ឋបាលក្រុងសិរីសោភ័ណ បានចុះ បិទផ្សារនៅក្នុងក្រុងសិរីសោភ័ណ ក្រោយពីមានអាជីវករផ្សាររកឃើញវិជ្ជមាន។ រហូតមកទល់ពេលនេះ  រដ្ឋបាលក្រុង បានបិទផ្សារចំនួន៥ រួមមាន ផ្សារអូរអំបិលផ្សារហ៊ុយឡេង ផ្សារចំការគរ  (ហៅ ផ្សារថ្មី ) ផ្សារសិរីសោភ័ណ  និងផ្សារទឹកថ្លា៕

អត្ថបទ៖ ប៉ោយប៉ែត

Share.