សិល្បៈជាតិ៖ Influencer ចំនួន ៣ រូបដែលជាអ្នកជំនាញផលិតមាតិកានៅលើបណ្ដាញសង្គមដូចជា លោក រ៉េននី ដារា លោក ឆេង សុភ័ក្ត្រ (រៀនថត) និងអ្នកនាង ដា ដាវ បានលេចមុខក្នុងនាមជាគណៈកម្មការដាក់ពិន្ទុ ជាមួយបេសកកម្មស្វែររកអ្នកដែលចូលចិត្តផលិតផលិតវីដេអូនៅលើ Tiktok បង្ហាញទេពកោសល្យដើម្បីក្លាយជាតារារះថ្មីរបស់កម្មវិធី Metfone Stars។

យ៉ាងណាមិញ នៅថ្ងៃទី ១៦ ខែមីនា ២០២៤ នេះ មិត្តហ្វូន បានប្រកាសជាផ្លូវការនៃកម្មវិធី Metfone Stars​ ​ដែលជាការប្រកួតអនឡាញដ៏គួរឱ្យចាប់អារម្មណ៍ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រ អភិវឌ្ឍជំនាញ អ្នកផលិតវីដេអូមាតិកា និងជម្រុញអ្នកដែលមានទេពកោសល្យឲ្យសម្រេច ក្តីស្រមៃក្នុងវិថីផលិតមាតិការ វិដេអូនៅក្នុងប្រទេសកម្ពុជា។​

តារារះថ្មី Metfone Stars ដែលជាកិច្ចសហការគ្នាជាមួយក្រុមហ៊ុន TikTok គឺជាកម្មវិធីប្រកួតទេពកោសល្យថ្មី មួយ និងដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលស្វាគមន៍អ្នកបង្កើតមាតិកាវីដេអូទាំងអស់ រួមមាន អ្នកផលិតវិដេអូខ្លីៗ អ្នករាំ ច្រៀង អ្នកកំប្លែង សម្រស់ មេចុងភៅ អ្នកធ្វើវីដេអូលើការធ្វើ ឬណែនាំពីម្ហូបអាហារឆ្ងាញ់ៗ អ្នកចូលចិត្តដើរកម្សាន្ត ឬផ្សងព្រេង និងអ្នកផលិតវីដេអូជាច្រើនទៀត គឺអាចចូលរួមប្រកួតក្នុងលក្ខខណ្ឌដូចៗគ្នា ដើម្បីមានឱកាសបង្ហាញពីស្នាដៃប្រកដោយភាពច្នៃប្រឌិត​ និងមានទាក់ទាញរបស់ពួកគេ ឱ្យកាន់តែមានការគាំទ្រ និងមានភាពល្បីល្បាញជាមួយកម្មវិធី Metfone Stars ។

កម្មវិធីប្រកួត Metfone Stars ដែលបានចាប់ដៃគូជាមួយ​ TikTok នឹងផ្តល់បទពិសោធន៍មួយ ដែលមិនធ្លាប់មានពីមុនមកសម្រាប់អ្នកផលិតវីដេអូមាតិកា។ ក្នុងដំណាក់កាលនៃការប្រកួត បេក្ខជន នឹងអភិវឌ្ឍជំនាញរបស់ពួកគេក្នុងដំណាក់កាលនីមួយៗ រួមទាំងប្រឈមនឹងការប្រកួតប្រជែង ជាមួយសមាជិកក្រុមដ៏គួរឱ្យរំភើបរីករាយ និងទទួលបានការបណ្ដុះបណ្ដាលរួមគ្នា។ បទពិសោធន៍ទាំងនេះ នឹងបង្រៀនឱ្យពួកគេទទួលបាននូវជំនាញមូលដ្ឋាន ដើម្បីបង្វឹកពួកគេ ឱ្យក្លាយជា អ្នកផលិតវីដេអូមាតិកាដ៏ល្បី។ លើសពីនេះ គណៈកម្មការ ដែលពោរពេញដោយជំនាញ និងបទពិសោធន៍ នឹងផ្តល់ការណែនាំល្អៗ ដឹកដៃពួកគេឱ្យឆ្ពោះទៅកាន់ក្តីស្រមៃដ៏គួរឱ្យរំភើបនាពេលអនាគតដ៏ខ្លី។

ត្រៀមខ្លួនហើយឬនៅ? របៀបដាក់ពាក្យចូលរួមប្រកួត៖ 1. បង្ហោះវីដេអូរបស់អ្នកនៅលើ TikTok ។ 2. ភ្ជាប់ជាមួយ hashtag #MetfoneStars នៅក្នុង caption វីដេអូរបស់អ្នក។ 3. បំពេញព័ត៌មានរបស់អ្នកតាមរយៈ Link ដែលបានផ្តល់ជូន។ យើងពិតជាចង់ឃើញទេពកោសល្យដ៏អស្ចារ្យរបស់អ្នកទាំងអស់គ្នា ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពទូទាំងប្រទេស!

Share.