ដើម្បី​ផ្លាស់ប្តូរថ្មីនៅ​ក្នុង​វិស័យ​បាល់ទាត់​ក្នុង​ខេត្ត​សៀម​រាប ក៏​ដូច​ជា​នៅ​កម្ពុជា ក្លិប​បាល់​ទាត់​សៀម​រាប នឹងពង្រឹងបន្ថែម លើការអភិវឌ្ឍន៍ក្រុមបាល់ទាត់បុរស ក្រុមបាល់ទាត់នារី និងក្រុមយុវជន ឱ្យកាន់​តែមានការប្រកួតប្រជែងបន្ថែមទៀត។

ដោយឡែក​កាល​ពីថ្ងៃទី១៦ មីនា ក្លិបបាល់ទាត់សៀមរាប បានប្រកាសតែងតាំងលោក ពិន ពឿន គឺ​ជា​ប្រធាន​ថ្មីនៃក្លិប។ លោក ពិន ពឿន មានចក្ខុវិស័យ ក្នុងការចូលរួម ធ្វើឱ្យ​បាល់​ទាត់​នៅ​ខេត្ត​សៀម​រាប កាន់តែមានឈ្មោះបោះសំឡេងទាំងក្នុងប្រទេស និងអន្តរជាតិ។

១ថ្ងៃបន្ទាប់ ក្លិបបាល់ទាត់សៀមរាប ក៏បានប្រកាបី​ការ​ចូល​រួម​របស់​លោក Alexander Kütt គឺជា​នាយក​ប្រតិបត្តិនៃក្លិប។ លោក Alexander Kütt មានបទពិ​សោធន៍​ច្រើន​ក្នុង​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា ដូច្នេះលោកនឹងចូលរួមជួយពង្រឹងបន្ថែមការអភិវឌ្ឍន៍នានា នៅក្លិបបាល់ទាត់សៀមរាប​ ។

គួរបញ្ជាក់ថា ក្លិបបាល់ទាត់សៀមរាប បច្ចុប្បន្ន​គឺ​ជា​សមាជិក​លីគ​ទី២ កម្ពុជា ដែល​កំពុង​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង ដោយ​ស្ថិត​នៅចំណាត់​ថ្នាក់ លេខ៩ ឆ្លងកាត់ ១៦ប្រកួត ឈ្នះ២ប្រកួត ស្មើ៦ប្រកួត និងចាញ់ ៨ប្រកួត មាន១២ពិន្ទុក្នុង​ដៃ៕​

Share.