សិល្បៈជាតិ៖ ត្រឹមតែពាក់កណ្ដាលខែមីនានេះ លោកស្រី អ៊ឹម សុគន្ធា បានបង្ហាញមុខ BA សម្រាប់ផលិតផល​ថ្មី​ Collagen​Hk7 ដោយបានជ្រើសយកតារាស្រី ២ ដួងដែលមានបុគ្គលិកលក្ខណៈ ២ ផ្សេងគ្នា ក្នុងនោះមានតារាសម្ដែងស្រីបែបស្រគត់ស្រគំសម្បុរសណ្ដែកបាយគឺអ្នកនាង សិទ្ធី នីកា មកប៉ះគ្នាជាមួយតារាស្រីសាច់សខ្ចីនិយមបង្ហាញភាពសិចស៊ីដើមទ្រូងគឺកញ្ញា អៀ ម៉េងលិ។

នៅក្នុងថ្ងៃសម្ពោធជាផ្លូវការថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ ក៏មានការចូលរួមពីសំណាក់ Miss Grand Cambodia 2023 ទាំង ៤ រូប តារាល្បីៗ និង Influencer ល្បីៗជាច្រើនរូបនេះមកចូលរួមធ្វើសក្ខីភាព និងអបអរសាទរ។ សូមជម្រាបថា Collagen​Hk7 ដែលប្រភេទផលិតផលឆុងទឹកងាយស្រួលទទួលទានដែលមានគុណភាពទទួលស្គាល់ពីក្រសួងសុខាភិបាលខ្មែរ-ថៃ ផលិតចេញពីរូបមន្ត និងវត្ថុធាតុដើមពីប្រទេសជប៉ុន៕

Share.